ក្រសួងព្រះបរមរាជវាំង នឹង​បើកទទួល​ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ ចូល​ទស្សនា ព្រះ​បរម​រម​រាជវាំង ចាប់ពី​ថ្ងៃទី​១ ខែធ្នូ ខាងមុខនេះ

​ដោយៈ ទេព មង្គល / ភ្នំពេញៈ សម្ដេចចៅហ្វា​វាំង វរវៀងជ័យ អធិបតី​ស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង​ព្រះបរមរាជវាំង កាលពី​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០២២ បាន​ផ្ញើលិខិត​មួយច្បាប់ ជូន​ចំពោះ​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ដើម្បី​ជម្រាបជូន​ពី​ការបើក​ដំណើរការ ឱ្យ​ភ្ញៀវ​ចូល​ទស្សនា ព្រះ​បរម​រម​រាជវាំង ឡើងវិញ​។​

​សម្ដេចចៅហ្វា​វាំង វរវៀងជ័យ អធិបតី​ស្រឹង្គារ គង់ សំអុល បានបញ្ជាក់​ក្នុង​លិខិត​នោះ​ថាៈ ក្រសួងព្រះបរមរាជវាំង នឹង​បើក​ឱ្យ​ដំណើរការ​ឡើងវិញ សម្រាប់​ទទួលភ្ញៀវ​ទេសច​រ ជាតិ​-​អន្តរជាតិ ចូល​ទស្សនា ព្រះ​បរម​រម​រាជវាំង ចាប់ពី​ថ្ងៃទី​១ ខែធ្នូ ខាងមុខនេះ ៕/V​