​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ គ្រីស្ទា​ណូ រ៉ូ​ណាល់ដូ​មាន​អារម្មណ៍​ថា Manchester United បាន “​កាត់​ជើង​របស់​គាត់​” ហើយ​មិន​ចង់​ឱ្យ​គាត់ “​រះ​” ឬ​ស្តាប់​ដំបូន្មាន​ណាមួយ​ឡើយ ខណៈ​ទំនាក់ទំនង​របស់​គាត់​ជាមួយ​ក្លិប​កាន់តែ​យ៉ាប់យ៉ឺន​។​

​នៅក្នុង​បទសម្ភាសន៍​ជាមួយ TalkTV ដែល​បាន​ចេញផ្សាយ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ ខ្សែប្រយុទ្ធ​ព័រ​ទុយ​ហ្គាល់​រូបនេះ​បាន​អះអាង​ថា United កំពុង​ព្យាយាម​បង្ខំ​គាត់​ចេញ ហើយ​បាន​រិះគន់​គ្រូបង្វឹក អេ​រិក ថេន ហាក់ (Erik ten Hag) ខណៈ​និយាយ​ផងដែរ​ថា ម្ចាស់​ក្លឹប​បិសាច​ក្រហម គឺ គ្រួសារ​ក្លេ​ហ្សឺ (Glazer) មិន​ខ្វល់​ពី​ក្លិប​នោះទេ​។​

​ជ័យលាភី​ពានរង្វាន់ Ballon d’Or ៥​សម័យ​រូបនេះ បាន​និយាយថា គាត់​មិន​គោរព​បុរស​សញ្ជាតិ​ហូ​ឡង់ ថេន ហាក់ ដែល​បាន​ចូលកាន់​តំណែង​នៅ​ទឹកដី Old Trafford កាល​ពី​រដូវក្តៅ​នោះទេ ហើយ​បាន​អះអាងថា បុគ្គល​មួយចំនួន​នៅ United កំពុង​ព្យាយាម​ជំរុញ​គាត់​ឱ្យ​ចាកចេញ​។​

​ទន្ទឹមនេះដែរ រ៉ូ​ណាល់ដូ​ជឿថា ប្រទេស​របស់​គាត់​មាន​ក្រុម​កីឡាករ​ល្អឥតខ្ចោះ និង​មាន​សមត្ថភាព​អាច​ឈ្នះ​ពាន​វើល​ខាប់​នៅ​កាតា​។​

​រ៉ូ​ណាល់ដូ​និយាយថា គាត់​ពិតជា​សុបិន​ចង់​ឈ្នះ​វើល​ខាប់​ណាស់ ប៉ុន្តែ​ក៏​ទទួល​ស្គាល់​ដែរ​ថា វា​ពិតជា​ពិបាក​ក្នុង​ការលើក​ពាន​នេះ ដោយសារ​មាន​ក្រុម​ខ្លាំងៗ​ដូចជា បារាំង អេ​ស្ប៉ាញ អា​ហ្សង់​ទីន អាល្លឺម៉ង់ និង​ប្រេ​ស៊ីល​៕

រ៉ូ​ណាល់ដូ​ពន្លះ​ក្លិប​បិសាច​ក្រហម​សាជា​ថ្មី រឿង​ប៉ែង​ជើង​គាត់​មិន​ចង់ឱ្យ​គាត់​រះ​សាជាថ្មី