​ដោយៈ​សុផល​/ភ្នំពេញ​៖ពិព័រណ៍ និង​សន្និសីទ​បច្ចេកវិទ្យា​ដ៏​ធំ​បំផុត​មួយ​របស់​កម្ពុជា​ដែល​ទើបនឹង​បញ្ចប់​នាពេល​ថ្មី​កន្លងមកនេះ មាន​សារៈសំខាន់​ដើម្បីកៀរគរ​រដ្ឋ​សមាជិក​ អាស៊ាន រដ្ឋាភិបាល វិស័យ​ឯកជន ស្ថាប័ន​ស្រាវជ្រាវ ដៃគូ​អភិវឌ្ឍន៍ និង​សង្គម​ស៊ីវិល ដើម្បី​សហការ ចែករំលែក​បទពិសោធ​ន៍ និន្នាការ​ថ្មីៗ បញ្ហា​ប្រឈម​និង​ឧ​ត្ត​មា​នុ​វត្ត​ន៍​ពាក់ព័ន្ធ​នឹង​បច្ចេកវិទ្យា សេដ្ឋកិច្ច​និង​សង្គម​ឌីជីថល​និង​បដិវត្តន៍​ឧស្សាហ កម្ម​ជំនា​ន់ទី​៤ និង​ជំរុញ​វិស័យ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា​និង​នវានុវត្តន៍​។​

​ពិព័រណ៍​បច្ចេកវិទ្យា​ក​ម្ពុ​ជា ២០២២ ក្រោមប្រធានបទ​”​ការដោះស្រាយ​ការប្រកួតប្រជែង​រួមគ្នា​តាមរយៈ​ទេពកោសល្យ​បច្ចេកវិទ្យា​”​នេះ​មិន​ត្រឹមតែ​ជា​ពិព័រណ៍​និង​សន្និសីទ​បច្ចេកវិទ្យា​ដ៏​ធំ​បំផុត​របស់​កម្ពុជា​ប៉ុណ្ណោះ​ទេ​ប៉ុន្តែ​វា​ក៏​ជា​ព្រឹត្តិការណ៍​ដ៏​ធំ​មួយ​ក្រៅពី​កិច្ចប្រជុំ​កំពូល​អាស៊ាន​ឆ្នាំ ២០២២ ផងដែរ​។​នេះ​ជា​ឱកាស​ដ៏​ល្អ​សម្រាប់​អ្នកចូលរួម​ក្នុងការ​ចូលរួម​កិច្ចពិភាក្សា និង​វគ្គ​ចែករំលែក​បទពិសោធន៍​រវាង​អ្នកជំនាញ​ស្វែងយល់​ពី​ប្រព័ន្ធ​អេកូឡូស៊ី និង​សក្តានុពល​នៃ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ ពង្រីក​ចំណេះដឹង និង​បណ្តាញ​អាជីវកម្ម និង​ជាពិសេស​ស្វែងរក​ឱកាស​វិនិយោគ​។​

​ក្រុមហ៊ុន អ៊ី​ដ​ត​ខូ ខេ​ម​បូ​ឌា​ដែលជា​ក្រុមហ៊ុន​ហេដ្ឋារចនាសម្ព័ន្ធ​ទូរគមនាគមន៍​ឈានមុខ​គេ​មួយ​នៅ​អាស៊ី ក្រោម​ក្រុមហ៊ុន edotco Group​គឺជា​អ្នក​ឧ​ប​ត្ថ​ម្មួយ​ក្នុង​ពិព័រណ៍​បច្ចេកវិទ្យា​កម្ពុ​ជា ២០២២​។​ជាមួយនឹង​បង្គោល​អង់​តែ​ន​ទូរ​សព្ទ​ជាង ៤០០០ នៅ​ទូទាំង​ព្រះរាជាណាចក្រ ក្រុមហ៊ុន អ៊ី​ដ​ត​ខូ​បានទទួល​ជោគជ័យ​ក្នុង​ការកសាង និង​ដាក់​ពង្រាយ​បង្គោល​អង់​តែ​ន​ទូរ​សព្ទ​ជាច្រើន ដើម្បី​បង្កើន​គុណភាព​នៃ​សេវាកម្ម​(QOS)​ឬ​បណ្តាញ​ទូរ​សព្ទ​ចល័ត​សម្រាប់​ប្រជាជន​កម្ពុជា​ក៏ដូចជា​លើកកម្ពស់​ការ​រចនា​ប្រកប​ដោយ​និរន្តរភាព និង​ន​វា​នុ​វត្ដ​ន៍​ដែល​ដំណើរការ​ស្របតាម សហគមន៍ និង​បរិស្ថាន​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។​

“​ពិព័រណ៍​បច្ចេកវិទ្យា​ក​ម្ពុ​ជា ២០២២ ជា​វេទិកា​សម្រាប់​បង្កើន​នៃ​ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​សហគ្រិន សហគ្រាស​ធុន​តូច និង​មធ្យម ឧស្សាហកម្ម និង​អ្នកវិនិយោគ​។ លើសពីនេះ​ទៀត ពិព័រណ៍​នេះ​ក៏​អាច​គាំទ្រ​ន​វា​នុ​វត្ដ​ន៍ បច្ចេកវិទ្យា និង​វិទ្យាសាស្ត្រ​។ វា​ជា​យុទ្ធនាការ​ដ៏​សំខាន់​មួយ​ដើម្បី​បង្កើន​ការយល់ដឹង​និង​ផ្តល់នូវ​ក្របខណ្ឌ​ចែករំលែក ការផ្ដល់​យោបល់ និង​ការស្រាវជ្រាវ​។ លើសពីនេះ វា​ជួយ​លើកកម្ពស់​ប្រព័ន្ធ​អេកូឡូស៊ី​ដែលមាន​អត្ថប្រយោជន៍​និង​ទាក់ទាញ​សម្រាប់​ទស្សនវិស័យ​អាជីវកម្ម​ក្នុង​វិស័យ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​ន​វា​នុ​វត្ដ​ន៍​ក្នុងប្រទេស​កម្ពុជា​”​លោក Phillip Wong នាយក​ប្រចាំ​តំបន់​នៃ ក្រុមហ៊ុន អ៊ី​ដ​ត​ខូ ប្រចាំ​ប្រទេស​កម្ពុជា និង​ឡាវ​។​

​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ខ្លួន​ក្នុង​ការពង្រឹង​វិស្វកម្ម​ប្រកបដោយ​និរន្តរភាព និង​ការថែរក្សា​បរិស្ថាន ក្រុមហ៊ុន អ៊ី​ដ​ត​ខូ ខេ​ម​បូ​ឌា​ក៏មាន​គម្រោង​ប្រើប្រាស់​ឫស្សី​ក្នុងការ​សាង​សង់​បង្គោល​ទូរគមនាគមន៍​របស់​ខ្លួន​។ គម្រោង​នេះ​ត្រូវបាន​បង្កើតឡើង​ដោយ​សហការ​ជាមួយ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា (ITC)​។ ការស្រាវជ្រាវ​និង​ការអភិវឌ្ឍន៍​ដោយ ITC បាន​ផ្តោតលើ​ការ​រចនា និង​លទ្ធភាព​ជោគជ័យ​នៃ​ឫស្សី​ជា​សម្ភារៈ​ជំនួស​សម្រាប់​រចនាសម្ព័ន្ធ​ដែក​នៅក្នុង​ការកសាង​បង្គោល​ទូរគមនាគមន៍​។​

​លោក Phillip Wong ក៏បាន​និយាយ​ផងដែរ​ថា “​អ៊ី​ដ​ត​ខូ តែងតែ​ធ្វើការ​ពិសោធន៍​ជាមួយ​សម្ភារៈ ផ្សេងៗ​និង​ដំណោះស្រាយ​ប្រកបដោយ​ភាព​ច្នៃប្រឌិត​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ចំពោះ​ហេដ្ឋារចនាសម្ព័ន្ធ​ទូរគមនាគមន៍​។ ក្រុមហ៊ុន​បាន​សហការ​ជាមួយនឹង​អតិថិជន​របស់ខ្លួន ដើម្បី​គាំទ្រ​ដល់​តម្រូវការ​ទំនាក់ទំនង​និង​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​។​

​យើង​មាន​សេចក្តីសោមនស្ស​រីករាយ​ដែល​បាន​សហការ​ជាមួយ​ដៃគូ​ពាក់ព័ន្ធ​ដើម្បី​ជា​ប្រយោជន៍​ដល់​ប្រជាជន​កម្ពុជា ជាពិសេស​ក្នុង​វិស័យ​ទូរគមនាគមន៍​និង​បច្ចេកវិទ្យា​ព័ត៌មាន និង​ទំនាក់ទំនង​។ ដោយសារ​វិស័យ​បច្ចេកវិទ្យា​ព័ត៌មាន និង​ទូរគមនាគមន៍​របស់​កម្ពុជា​គឺជា​វិស័យ​មួយ​ដែលមាន​សក្តានុពល​ហើយ​វា​ស្របតាម​កំណើនសេដ្ឋកិច្ច​ដ៏​រឹងមាំ​របស់​ប្រទេស ក្រុមហ៊ុន​សូម​អញ្ជើញ​អ្នកពាក់ព័ន្ធ​ទាំងអស់ និង​សាធារណជន​ចូលរួម​យ៉ាងសកម្ម​ក្នុង​ព្រឹត្តិការណ៍​នេះ​ម្តងទៀត​នាពេល​អនាគត​”៕Ph