ដោយៈ ទេពកង្រី / កំពង់ឆ្នាំងៈ លោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ ជនបទ និងលោក វូ គួឈន (H.E. WU GUOQUAN) ទីប្រឹក្សាសេដ្ឋកិច្ច និងពាណិជ្ជកម្ម របស់ស្ថានទូត នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅកម្ពុជា នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ បានអញ្ជើញសម្ពោធផ្លូវ ជនបទ ក្រាលកៅស៊ូពីរជាន់ ប្រវែង ១១៦,៦៣ គ.ម និងផ្លូវបេតុង ប្រវែង ៣,៤១ គ.ម ជានិមិត្តរូប នៅខេត្តកំពង់ឆាំ្នង ស្ថិតក្នុងក្របខណ្ឌ គម្រោងកែលម្អផ្លូវជនបទ ជំហាន ២ ក្រោមហិរញ្ញប្បទាន ឥតសំណងរបស់ សាធារណរដ្ឋប្រជាមានិតចិន ស្ថិតក្នុងភូមិសារ៉ាយ អណ្តែត ឃុំច្រេស ស្រុកកំពង់ត្រឡាច។

ពិធីសម្ពោធនេះ ក៏មានការចូលរួមពីលោកបណ្ឌិត ចាន់ ដារ៉ុង រដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ ជនបទ លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាល ខេត្តកំពង់ឆ្នាំង និងមានការចូលរួមពី អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ យ៉ាងច្រើនកុះករ៕/V-PC