សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​ប្តី​ប្រពន្ធ ពាក់ព័ន្ធ​ជួញដូរ​គ្រឿងញៀន​នៅ​ស្រុក​ឆ្លូង​

913
ចែករម្លែក

​ដោយ​: សេង​ឃួន / ក្រចេះ​: កម្លាំង​ជំនាញ​គ្រឿងញៀន នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ឆ្លូង រួមជាមួយ​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ដំរី​ផុង សហការ​ជាមួយ​កម្លាំង​ប្រជា​ការពារ​ភូមិ ដឹកនាំ​បញ្ជា​ដោយផ្ទាល់​ដោយ​លោក ឆុង តូ​រ៉ា​ន់ អធិការ​បាន​ចុះ​ប្រតិបត្តិ​ការណ៍​បង្ក្រាប​មុខ​ស​ញ្ញ​ជួញដូរ​ថ្នាំញៀន និង​ឃាត់​បាន​ជនសង្ស័យ​ប្តី​ប្រពន្ធ នៅ​ចំណុច​អូរ​ដង្ហិត​ស្ថិត​ក្នុងភូមិ​២៧​សែន​ជ័យ ឃុំ​ដំរី​ផុង ស្រុក​ឆ្លូង ខេត្តក្រចេះ​កាលពី​យប់​ថ្ងៃទី​០៣​ខែកក្កដា​ឆ្នាំ​២០១៨​នេះ​។

​លោក ឆុង តូ​រ៉ា​ន់​អធិការដ្ឋាន​នគរបាល​ស្រុក​ឆ្លូង​បាន​ប្រាប់​ឲ្យ​ដឹងថា​ជនសង្ស័យ​ជា​ប្តី​ឈ្មោះ ទិ​ត ម៉ាត់ អាយុ ៣៥​ឆ្នាំ ជនជាតិ​ឥស្លាម និង​ប្រពន្ធ ឈ្មោះ រឿន ស្រី​ណា អាយុ​៣០​ឆ្នាំ ជនជាតិខ្មែរ​។ ពួកគេ​មាន​ទីលំនៅ​ចំណុច​អូរ​ដង្ហិត​ស្ថិត​ក្នុងភូមិ​២៧​សែន​ជ័យ ឃុំ​ដំរី​ផុង ស្រុក​ឆ្លូង ខេត្តក្រចេះ​។​

​លោក​បាន​បន្តទៀតថា ការឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ ដកហូត​បាន​វត្ថុតាង​រួមមាន​៖ ម្សៅ​ក្រាម​ពណ៌​ស ជា​គ្រឿងញៀន​ចំនួន ១៨​កញ្ចប់ (​តូច ១៧​កញ្ចប់ ធំ​០១​កញ្ចប់​), ទូរស័ព្ទដៃ​ចំនួន ០៣​គ្រឿង​, កាបូប​ដាក់​លុយ ០១, ដែកកេះ ០១, គម្រប​ដប​មាន​ដោត​ទុយោ ០១​ថង់​សម្រាប់​ច្រក​មួយចំនួន​។

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំងពីរ​នាក់ រួមទាំង​វត្ថុតាង ត្រូវបាន​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ឆ្លូង កំពុង​កសាង​សំណុំរឿង​បញ្ជូនទៅ​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ខេត្ត ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​បន្ត​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម