ដោយៈ សុផល / ភ្នំពេញ៖ ក្នុងចំណោមកីឡា ៣៨ ប្រភេទ កីឡាកាយវប្បកម្ម និងលំហាត់ប្រាណ ក៏ជាកីឡាមួយប្រភេទ ដែលត្រូវបានសម្រេច ដាក់បញ្ចូល ក្នុងព្រឹត្តិការណ៍ ប្រកួតកីឡាជាតិ​លើកទី៣។ កីឡាកាយវប្បកម្ម និងលំហាត់ប្រាណ ក៏មិនសំដៅលើការហាត់ យកហាត់សាច់ដុំធំៗនោះទេ វាក៏ជាកីឡាមួយប្រភេទ ដែលអាចឱ្យ អ្នកលេងកីឡានេះ មានអារម្មណ៍ធូរស្បើយ កាត់បន្ថយស្ត្រេស និងកាត់បន្ថយជំងឺរ៉ាំរ៉ៃ បន្ទាប់ពីការបញ្ចប់ការងារ ផ្សេងៗ។

សម្រាប់ការប្រកួតកីឡាជាតិលើកទី៣ កីឡាវប្បកម្ម និងលំហាត់ប្រាណ ក៏បានដាក់បញ្ចូល វិញ្ញាសា ចំនួន ៩ ដូចជា បុរសសាច់ដុំ ទម្ងន់ ៦០ គីឡូ , បុរសសាច់ដុំ ទម្ងន់ ៧០ គីឡូ, បុរសសាច់ដុំ ទម្ងន់ ៨០ គីឡូ, បុរសសាច់ដុំ ទម្ងន់ + ៨០ គីឡូ,បុរសរូបរាងសង្ហារ កំពស់រហូត ដល់ ១៧០ សង់ទីម៉ែត្រ , បុរសរូបរាងសង្ហារ កំពស់រហូតដល់ +១៧០ សង់ទីម៉ែត្រ , បុរសបង្ហាញម៉ូត កំពស់រហូតដល់ ១៧០ សង់ទីម៉ែត្រ ,បុរសបង្ហាញម៉ូត កំពស់រហូតដល់ ១៧០ សង់ទីម៉ែត្រ និងនារីបង្ហាញរូបរាងស្រស់ស្អាត។

ព្រឹត្តិការណ៍ប្រកួតកីឡាជាតិ លើកទី៣ ឆ្នាំ២០២២ កីឡាប្រភេទនេះ នឹងធ្វើការប្រកួត រកជើងឯក មានកីឡាករ -កីឡាការិនី ប្រមាណ ៥០ នាក់ ចូលរួមទាំង ៩ វិញ្ញាសា ​ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី២៥ និង ២៦ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង ៩ ព្រឹក ដល់ ៤ ល្ងាច នៅ Hall នៃផ្សារទំនើបអ៊ីអនសែនសុខ។ ដូច្នេះសម្រាប់អ្នកគាំទ្រកីឡា​កាយវប្បកម្ម និងលំហាត់ប្រាណ កុំភ្លេចមកចូលរួមទាំងអស់គ្នា ដើម្បីគាំទ្រព្រឹត្តិការណ៍កីឡាជាតិ លើកទី៣ ដើម្បីឈានទៅកាន់ស៊ីហ្គេម ឆ្នាំ២០២៣ ខាងមុខ៕/V-PC