​ដោយ​៖ រ៉ា​ម៉ន​/​ភ្នំពេញ​៖ យោងតាម​សេចក្តីជូនដំណឹង​របស់​សាលា​រាជធានី​ភ្នំពេញ នា​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២២ បានឱ្យដឹងថា ក្រសួង​អប់រំ យុវជន និង​កីឡា នឹង​រៀបចំ​ពិធី​បើក និង បិទ​ការប្រកួត​កីឡា​ជាតិ​លើក​ទី​៣ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ដែល​ស្ថិតនៅ​ភូមិ​ព្រែ​កតា​រ័ត្ន សង្កាត់​ព្រែក​តាសេក ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ក្រោម​អធិបតីភាព​ដ៏​ខ្ពស់​ខ្ពស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន​។

​ដើម្បីឱ្យ​កម្មវិធី​ខាងលើ​ប្រព្រឹត្ត​ទៅដោយ​រលូន រក្សាបាន​នូវ​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និង​របៀបរៀបរយ​សាធារណៈ រដ្ឋា​បាល​រាជធានី​ភ្នំពេញ​ធ្វើការ​បញ្ចៀស​ចរាចរ និង​ផ្អាក​ចរាចរ​ជា​បណ្តោះអាសន្ន​ជុំវិញ​ទីតាំង​ប្រារព្ធ​ពី​ធី​រហូតដល់​បញ្ចប់​កម្ម​វិធី ដោយ​មិន​អនុញ្ញាតឱ្យ​យានជំនិះ​គ្រប់​ប្រភេទ​ឆ្លងកាត់​កំណាត់​មហាវិថី​ឈ្នះ​ឈ្នះ ពី​ស្ពាន​ព្រែក​ព្នៅ រហូតដល់​ផ្លូវជាតិ​លេខ​៦ នៅ​ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០២២ និង​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២២ រហូតដល់​បញ្ចប់​កម្ម​វិធី​សម្រាប់​ថ្ងៃ​នីមួយៗ​៕​