​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ប៊ី​ប៊ីស៊ី​) ៖ ខ្សែប្រយុទ្ធ​សេណេ​ហ្គាល់ សា​ឌី​អូ ម៉ា​ណេ (Sadio Mane)​បានទទួល​ការវះកាត់​របួស​ជង្គង់ ដែល​គាត់​បាន​ទទួលរង​ពេល​លេង​ឱ្យ​ក្លិប Bayern Munich ហើយ​នឹង​ខកខាន​ការប្រកួត​វើល​ខា​ប់​។​

​កាលពី​ថ្ងៃ​អង្គារ សហព័ន្ធ​បាល់ទាត់​របស់​សេណេ​ហ្គាល់​បាន​និយាយថា ម៉ា​ណេ វ័យ ៣០ ឆ្នាំ​នឹង​ខកខាន “​ការប្រកួត​ដំបូង​” របស់​ពួកគេ​នៅក្នុង​ការប្រកួត​វើល​ខាប់​។​

​ប៉ុន្តែ​ការស្កែន MRI បន្ថែម​ទៀត​ត្រូវបាន​បញ្ចប់​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ដែល​បង្ហាញ​ថា​ត្រូវការ​ការវះកាត់​ជា​ចាំបាច់​។​

​ម៉ាណេ​ត្រូវបាន​ដក​ចេញ​ទាំង​បង្ខំ​ក្នុងអំឡុងពេល​ប្រកួត Bundesliga របស់ Bayern ទល់នឹង Werder Bremen នៅ​ថ្ងៃទី ៨ ខែវិច្ឆិកា​។​

Bayern បានបញ្ជាក់​ថា​កីឡាករ​រូបនេះ “​បាន​ទទួល​ការវះកាត់​ដោយ​ជោគជ័យ​” កាលពី​ថ្ងៃ​ព្រហស្បតិ៍ ដើម្បី​ភ្ជាប់​សរសៃពួរ​ទៅ​ក្បាល​សរសៃពួរ​ខាងស្តាំ​របស់​គេ​។​

​ក្លិប​បាន​បន្ថែមថា “​ខ្សែប្រយុទ្ធ​រូបនេះ​នឹង​ចាប់ផ្តើម​សម្រាក​ស្តារនីតិសម្បទា​របស់​គេ​នៅ​ទីក្រុង​មុយ​និក​ក្នុង​ប៉ុន្មាន​ថ្ងៃ​ខាងមុខនេះ​”​។​

​សេណេ​ហ្គាល់​នឹង​ចាប់ផ្តើម​យុទ្ធនា​ការវើលខាប់​របស់​ពួកគេ​ទល់​នឹង​ហូឡង់​នៅ​ថ្ងៃ​ចន្ទ​។ ក្រុម​អាហ្វ្រិក​ខាង​លិច​មួយ​នេះ​ស្ថិត​ក្នុង​ពូ​ល A ជាមួយនឹង​ការប្រកួត​បន្ទាប់​គឺ​ទល់នឹង​ម្ចាស់ផ្ទះ​កាតា (២៥ វិច្ឆិកា​) និង​អេក្វាឌ័រ (២៩ វិច្ឆិកា​)៕

ម៉ាណេ​នឹង​មិន​បានលេង​វើល​ខាប់​នៅ​កាតា​ទេ ដោយសារ​របួស​ជង្គង់