ដោយៈ ទេពកង្រី / កំពង់ឆ្នាំងៈ នាព្រឹកថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ ២០២២ ព្រះតេជព្រះគុណ ធឺក មិនឌឹក និងព្រះសង្ឃ ២ អង្គទៀត គង្គនៅវត្តព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្ដាល បាននាំអំណោយ ជាគ្រឿងឧបភោគបរិភាគ មកប្រគល់ជូនដល់ សមាគមចលនាយុវជន ក្រុម ១៥៧ សាខាស្រុករលាប្អៀរ សម្រាប់ធ្វើការងារមនុស្សធម៌។

ព្រះតេជព្រះគុណ ធឺក មិនឌឹក មានថេរដីកាថា អំណោយនោះ មានអង្ករ ៥០០ គីឡូក្រាម មី ២០ កេះ ទឹកស៊ីអ៊ីវ ១០ យួរ ខោអាវ ភួយ មុង និងសម្ភារៈមួយចំនួនទៀត។

លោក ម៉ក់ មុត្រម៉ារ៉ាមី ប្រធានប្រតិបត្តិសាខា សមាគមចលនាយុវជន ក្រុម ១៥៧ ស្រុករលាប្អៀរ បានឱ្យដឹងថាៈ ដោយទទួលបានការអំពាវនាវ ពីរូបលោក រួមទាំងសមាជិក សមាជិកា នៃសមាគមចលនាយុវជន ក្រុម ១៥៧ សាខាស្រុករលាប្អៀរ ថ្ងៃនេះ ព្រះសង្ឃ គង់នៅវត្តចំនួន២ ក្នុងស្រុកពញាឮ ខេត្តកណ្ដាល បាននាំអំណោយទាំងនេះ មកផ្តល់ជូនដល់ ក្រុមសមាគមចលនាយុវជន សាខាស្រុករលាប្អៀរ ដើម្បីយកទៅបម្រើការងារមនុស្សធម៌ ជួយដល់ប្រជាពលរដ្ឋជួបការខ្វះខាត។

ក្នុងនាមលោក ជាប្រធានប្រតិបត្តិ សូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ដល់ព្រះអង្គទាំង​ ៣ អង្គ និងសន្យាថា អំណោយ ជាស្បៀង និងសំភារៈ ទាំងនេះ នឹងយកទៅធ្វើការងារមនុស្សធម៌ ប្រកបដោយតម្លាភាព៕/V-PC