​ប្រែ​សម្រួលៈ​បំណង​(​ស្ត្រេត​ថែមស៍​,បាងកកប៉ុស្តិ៍)៖ ប៉ូលិស​ទទួលបន្ទុក​សន្តិសុខ​ក្នុង​ព្រឹត្តិការណ៍​ជំនួប​កំពូល​Apec​នៅ​ក្រុង​បាងកក​បាន​និយាយថា កាលពី​ថ្ងៃ​សុក្រ​ទី​១៨​វិច្ឆិកា​ប៉ូលិស​បាន​ប្រើ​កាំភ្លើង​គ្រាប់​ជ័រ​ដើម្បី​បំបែក​​ការតវ៉ា​មួយ​ប្រឆាំង​នឹង​កិច្ចប្រជុំ​កំពូល​របស់​អង្គការ​Apec​នៅ​ក្រុង​បាងកក​។​

​អ្នក​ប្រឆាំង​តវ៉ា​ប្រមាណ​៣៥០​នាក់​បាន​ជួបជុំ​និង​ប៉ះទង្គិច​ជាមួយ​ប៉ូលិស នៅ​ចម្ងាយ​ប្រមាណ​១០​គីឡូម៉ែត្រ​ពី​កន្លែង​ជួបប្រជុំ​ក្រុម​មេដឹកនាំ​អង្គការ កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី​-​ប៉ាស៊ីហ្វិក​(Apec)​។​

​វីដេអូ​ក្នុង​បណ្តាញ​សង្គម​បានបង្ហាញ​អ្នកប្រឆាំង​តវ៉ា​ព្យាយាម​រុញអោយ​ក្រឡាប់​រថយន្ត​ប៉ូលិស ចោលរ​បស់រ​បរដាក់​និង​រុញ​ប៉ូលិស នៅ​ពេល​ប៉ូលិស​ក្នុង​ឈុត​ការពារ​បាតុកម្ម​រុញ​ពួកគេ​ជាមួយនឹង​ខែ​លហើយ​​វាយ​ពួកគេ​អោយ​ថយក្រោយ​។​

​សកម្មជន​វ័យក្មេង​ម្នាក់​ដែល​ចូលរួម​ក្នុង​បាតុកម្ម​នេះ បាន​និយាយថា​ប្រជាជន​ប្រឆាំងនឹង​ជំនួប​Apec​និង​នាយករដ្ឋមន្ត្រី ប្រា​យុទ្ធ ចាន់ អូ​ចា​។​«​ប៉ូលិស​ប្រតិកម្ម​ជ្រុល​។​ពួក​គេ​ប្រើ​គ្រាប់កាំភ្លើង​ជ័រ​មកលើ​​ពួក​យើង​និង​ព្យាយាម​បញ្ឈប់​ពួក​យើង​ជា​ច្រើនលើក​»​។​

​ប៉ូលិស​បាន​និយាយថា អ្នក​ប្រឆាំង​តវ៉ា​ដប់​នាក់​ត្រូវបាន​ចាប់ខ្លួន​ដោយសារ​រំលោភច្បាប់ និង​វាយ​​អោយ​ប៉ូលិស​ប្រាំ​នាក់​រងរបួស​៕

​បាតុកម្ម​ប្រឆាំង​កិច្ចប្រជុំ​Apec​នៅ​ក្រុង​បាងកក​កាលពី​ថ្ងៃ​សុក្រ​

បាតុករបង្ហាញសំបកគ្រាប់ដែលប៉ូលិសបានបាញ់លើបាតុករ