​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ក្រុមហ៊ុន​អវកាស​អាម៉េរិក​មួយ ដែល​មាន​គោលបំណង​បញ្ជូន​អ្នកទេសចរ​ទៅ​កាន់​ទី​អវកាស​ដោយ​ប្រើ​បា​ឡុង​ធំ​មួយ​ឥឡូវនេះ​កំពុង​ទិញ​កប៉ាល់​ដើម្បី​ប្រែក្លាយ​​ពួក​វា​ទៅ​ជា “​កំពង់ផែ​បណ្តែត​ទឹក​”​។​

​ក្រុមហ៊ុន Space Perspective ដែល​មាន​មូលដ្ឋាន​នៅ​រដ្ឋ​ផ្លរីដា បាន​ទិញ​កប៉ាល់​ដឹកជញ្ជូន​ប្រវែង​៨៩​ម៉ែត្រ​ពី​ក្រុមហ៊ុន​សាងសង់​កប៉ាល់ Los Angeles Edison Chouest Offshore ។​

​កប៉ាល់ ដែល​ឥឡូវ​មានឈ្មោះ​ថា MS Voyager នឹង​ក្លាយជា “​កំពង់ផែ​អវកាស​សមុទ្រ​” ដំបូងបង្អស់​របស់​ពិភពលោក​សម្រាប់​ការហោះហើរ​អវកាស​របស់​មនុស្ស​និង​ក្លាយ​ជា​កប៉ាល់​ដំបូង​នៅក្នុង​កង​​កប៉ាល់​លើ​ពិភពលោក ដែល​បាន​គ្រោងទុក​ដោយ​ក្រុមហ៊ុន Space Perspective ។​

​កង​កប៉ាល់​ដឹក​ជញ្ជូន​នេះ​នឹង​រៀបចំ​ការបញ្ជូន​យាន​ដ៏​ប្រណីត Space Neptune ដែល​នឹង​ត្រូវ​ដាក់​ចូល​ទៅក្នុង​លំហ​ដោយ​បា​ឡុង​ទំហំ​ប៉ុន​កីឡដ្ឋាន​បាល់ទាត់​។​

​បច្ចុប្បន្ន​ក្រុមហ៊ុន Space Perspective កំពុង​លក់​សំបុត្រ​ហោះហើរ​នៅលើ​យាន Space Neptune របស់​ខ្លួន​ក្នុងតម្លៃ ១២៥.០០០ ដុល្លារ ដែល​នឹង​ផ្តល់​នូវ​ការធ្វើដំណើរ​ប្រកបដោយ​”​សុវត្ថិ​​ភាព​និង​និរន្តរភាព​” ដល់​អ្នក​ដំណើរ​ទៅកាន់​គែម​នៃ​លំហ និង​ទិដ្ឋភាព “​ដ៏​អស្ចារ្យ​” នៃ​ផែនដី​។​

​អ្នកដំណើរ​នឹង​អាច​គយគន់​ទិដ្ឋភាព ៣៦០ ដឺ​ក្រេ​នៃ​ផែនដី ខណៈ​នៅ​ខាងក្នុង​យាន​គឺ​មាន​ភ្ជាប់​មក​ជាមួយ​បន្ទប់ទឹក បារ និង Wi-Fi នៅ​លើ​នោះ​ផងដែរ​។​

​បង្ហោះ​ទៅ​ទី​អវកាស​ក្នុង​ឆ្នាំ ២០២៤ យាន​នីមួយៗ​នឹង​នាំ​ភ្ញៀវ​រហូត​ដល់​ប្រាំ​បីនាក់​ចូល​ទៅ​ស្រទាប់​ទី​ពីរ​នៃ​បរិយាកាស​លើ​ផែនដី គឺ​ប្រហែល ៣០ គីឡូម៉ែត្រ​ពី​លើ​ផ្ទៃ​ភពផែនដី​របស់​យើង សម្រាប់​ការ​ធ្វើ​ដំណើរ​ដែល​មាន​រយៈពេល ៦ ម៉ោង​៕

​យាន Space Neptune នឹង​ត្រូវ​បញ្ជូន​ភ្ញៀវ​តាមរយៈ​បា​ឡុង​យក្ស​ចូល​ទៅ​ស្រទាប់​ទី​ពីរ​នៃ​បរិយាកាស​លើ​ផែនដី គឺ​ប្រហែល ៣០ គីឡូម៉ែត្រ​ពី​លើ​ផ្ទៃ​ភពផែនដី​របស់​យើង