សង្ខេប​ព័ត៌មាន​សំខាន់ៗ​ប្រចាំ​ថ្ងៃទី​០៤ ខែកក្កដា ឆ្នាំ​២០១៨

1230
ចែករម្លែក

​ដោយ : វិបុល / ព័ត៌មាន​សំខាន់ៗ​ប្រចាំ​ថ្ងៃទី​០៤ ខែកក្កដា រួមមាន​ដូចតទៅ ៖

*​សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​កម្មករ​ជិត​៣​ម៉ឺន​នាក់​នៅ​ខេត្តកណ្តាល​

​សម្តេច អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​នៅ​ព្រឹក​ថ្ងៃទី ០៤ ខែ កក្កដា ឆ្នាំ​២០១៨​នេះ បាន​អញ្ជើញ​ជួប​សំណេះ សំ​ណា​ល​ជាមួយ​កម្មករ កម្មការិនី​សរុប ២៧.៤២៧ នាក់ មកពី​រោងចក្រ​ចំនួន​១៨ នៅ​ក្នុ​ខេត្តកណ្តាល​។​

​ក្នុងឱកាស​នៃ​ការជួប​សំណេះសំណាល​នៅ​ព្រឹក​នេះ សម្ដេច​តេ​ជោ ហ៊ុន សែន បាន​អះអាងថា សម្ដេច​មិនទាន់​សម្លឹង​ឃើញ​គណបក្ស​ណាមួយ ដែល​អាច​ក្លាយជា​គូប្រកួត​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​សម្រាប់​ការបោះឆ្នោត ក្នុង​អាណ​តិ្ត​នេះ​បាន​នោះទេ ។ សម្តេច​បន្តថា​សម្តេច មានប្រៀប​ជាង​នៅត្រង់​ប្រជាជន​ត្រូវការ​សន្តិភាព​ត្រូវការ​អភិវឌ្ឍ ត្រូវការ ហ៊ុន សែន រួម​ជា​ដំណើរ​ជាមួយ​បន្តទៀត ៕

*​ឱវាទ​សម្តេច​សង្ឃ : ព្រះសង្ឃ​គួរ​ទៅ​បោះឆ្នោត​ប៉ុន្តែ​កុំទៅ​ចូលរួម​បក្ស​ន​យោ​យ​បាយ​

​សម្តេចព្រះ ពុទ្ធ​ជ័យ​មុនី ឃឹម សន ព្រះ​មេគណ​រាជធានី​ភ្នំពេញ និង ជា​ព្រះប្រធាន​លេខាធិការដ្ឋាន​គណៈសង្ឃ​នាយក នៃ ព្រះរាជាណាចក្រ​កម្ពុជា បានផ្តល់​ព្រះ​ឱវាទ​ដល់​ព្រះ​ង្ឃ​ទូទាំងប្រទេស​ពាក់ព័ន្ធ​នឹង​ការបោះឆ្នោត ខាងមុខនេះ​ថា តាមពិតទៅ​ពុំមែន​ជាការ​បង្ខិតបង្ខំ​ទេ ប៉ុន្តែ ដើម្បី​បំពេញ​កាតព្វកិច្ច​ជា​ពលរដ្ឋ ព្រះសង្ឃ​គប្បី​និមន្ត​ទៅ​បោះឆ្នោត ប៉ុន្តែ ដើម្បី រក្សា​សេចក្តីថ្លៃថ្នូ​របស់​ព្រះពុទ្ធសាសនា កុំ​ឲ្យ​សសេចក្តី​ជ្រះថ្លា​របស់​បរិស័ទ​ចំពោះ​ព្រះពុទ្ធសាសនា​ធ្លាក់ចុះ​ផង និង​ដើម្បី​កុំ​ឲ្យ​ទាស់ខុស​ទៅនឹង​ធម៌​វិន័យ​ផង​នោះ ព្រះសង្ឃ​មិន​គប្បី​ឡើយ ចូលរួម​ឬ​គាំទ្រ​គណបក្សនយោបាយ​ណាមួយ​ដោយ​ចេញមុខ ៕

* យុទ្ធនាការ​ឃោសនាបោះឆ្នោត​ចាប់ផ្ដើម​ពីថ្ងៃ​ទី​៧-២៧ កក្កដា​

​គណៈកម្មាធិការ ជាតិ​រៀបចំ​ការបោះឆ្នោត ហៅ​កា​ត់គ​.​ជ​.​ប​. បើក​កិច្ចប្រជុំ​ជាមួយ​ភាគី​ពាក់ព័ន្ធ​ស្តីពី​ការឃោសនាបោះឆ្នោត​ជ្រើសតាំង តំ​ពាង​រាស្ត្រ នីតិកាល​ទី​៦ និង​បណ្តឹង​ពាក់ព័ន្ធ​នឹង​ការឃោសនា បោះឆ្នោត នៅ​ព្រឹក​ថ្ងៃទី​០៤ ខែកក្កដា នេះ នៅ​សាលសន្និសីទ​សារ​ព័​ត៍​មាន ដោយមាន​ការចូលរួម​ពី​តំណាង​គណបក្សនយោបាយ និង​អង្គការក្រៅរដ្ឋាភិបាល រួមទាំង​អាជ្ញាធរ​ពាក់ព័ន្ធ​។ តាមរយៈ​កិច្ចប្រជុំ​នេះ គ​.​ជ​.​ប បានប្រកាសថា ការឃោសនាបោះឆ្នោត​ជ្រើស តាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ គឺមាន​រយៈពេល​២១​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​០៧ ដល់​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០១៨ ៕

 

*​កម្ពុជា​-​ចិន ចុះហត្ថលេខា​លើ​អនុស្សរណៈ​ចំនួន​បី​ដើម្បី​ជួយ​បរិស្ថាន ប្រព័ន្ធ​អេកូឡូស៊ី និង​ជីវៈចម្រុះ​នៅ​កម្ពុជា

​ក្រសួងបរិស្ថាន កម្ពុជា​និង​ចិន បាន​សហការគ្នា​ដើម្បី​រួមគ្នា​ដោះស្រាយ​បញ្ហា​បំពុល បរិស្ថាន និង​ជួយ​គាំពារ​បរិស្ថាន តាមរយៈ​ការពង្រីក​វិសាលភាព និង​សមត្ថភាព​វិភាគ ទៅលើ​គុណភាព​ខ្យល់ ទឹក និង​ដី ដែល​នឹង​ជួយ​ធ្វើឱ្យ​បរិស្ថាន​ក្នុងប្រទេស​កម្ពុជា ពិសេស​រាជធានី​ភ្នំពេញ កាន់​តែមាន​ភាពប្រសើរ​។​

​កិច្ចព្រមព្រៀង​ស្តីពី​កិច្ចសហប្រតិបត្តិការ​ផ្នែក​បរិស្ថាន​ចំនួន​៣ រួមមាន​៖ ការបង្កើត​មជ្ឈមណ្ឌល សហប្រតិបត្តិការ​បរិ​ស្ថាន​កម្ពុជា​-​ចិន​, កិច្ចសហប្រតិបត្តិការ​អភិរក្ស​ជីវៈចម្រុះ​កម្ពុជា​-​ចិន និង​គម្រោង​ឧបត្ថម្ភ​ម៉ាស៊ីន​សម្អាត​ទឹក​កខ្វក់ ត្រូវបាន​ចុះហត្ថលេខា ដោយ​មន្ត្រីជាន់ខ្ពស់​រប​ស់​ក្រសួងបរិស្ថាន​កម្ពុជា​និង​ក្រសួងបរិស្ថាន​ចិន នៅ​ព្រឹក​ថ្ងៃទី​៤ ខែកក្កដា ឆ្នាំ​២០១៨​នៅ​ទីស្តីការ​ក្រសួងបរិស្ថាន ៕

*​ពលរដ្ឋ​ខ្មែរ​មួយចំនួន​នៅ​ប្រទេស​ស្វី​ស បាន​ផ្ញើ​ញត្តិ​មួយច្បាប់​ចុះ​ថ្ងៃទី​០៣ ខែមិថុនា ឆ្នាំ​២០១៨

ពលរដ្ឋ​ខ្មែរ​មួយចំនួន​នៅ​ប្រទេស​ស្វី​ស បាន​ផ្ញើ​ញត្តិ​មួយច្បាប់​ចុះ​ថ្ងៃទី​០៣ ខែមិថុនា ឆ្នាំ​២០១៨ ជូន​លោក Alain BERSET ប្រធានាធិបតី​នៃ​សហព័ន្ធ​ស្វី​ស គាំទ្រ​ការថែរក្សា​សន្តិភាព ស្ថិរភាព និង​កិច្ច​អភិវឌ្ឍ​នៅ​កម្ពុជា ហើយ​បាន​អំពាវនាវ​សហព័ន្ធ​ស្វី​ស កុំឲ្យ​ដាក់ទណ្ឌកម្ម​ណាមួយ និង​កុំឱ្យ​គាំទ្រ​ការដាក់​ទណ្ឌកម្ម​ដោយ​ប្រទេស​ណាមួយ មកលើ​រដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ។​

ញត្តិ​ដែល​អត្ថបទ​ដើម​ជា​ភាសា​បារាំង​ភ្ជាប់​ដោយ​ហត្ថលេខា​របស់​ពលរដ្ឋ​ខ្មែរ មាន​ខ្លឹមសារ​ទាំងស្រុង​ដូចខាងក្រោម​នេះ ​៖

ទីតាំងផ្សាយពាណិជ្ជកម្ម