ដោយៈ សុក្ខារិន / ពោធិ៍សាត់ៈ ក្រសួងកសិកម្ម រុក្ខាមាញ់ និងនេសាទ សហការជាមួយ រដ្ឋបាលខេត្តពោធិ៍សាត់ បានរៀបចំពិធីប្រកាសឱ្យលោក ហៃ ធូរ៉ា ចូលកាន់តំណែងជា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជំនួសលោក ឡាយ វិសិដ្ឋ ដែលត្រូវទទួល តំណែងថ្មី ជាអភិបាលរង ខេត្តពោធិ៍សាត់ ។

ពិធីនេះធ្វើឡើង ក្រោមអធិបតីភាពលោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាមាញ់ និងនេសាទ ដោយបានការចូលរួមពីលោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត, លោក ចេង ឡៃ អភិបាលខេត្តស្តីទី ព្រមទាំងលោករដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងសហការី ប្រតិភូអមដំណើរ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត និងថ្នាក់ដឹកនាំអង្គភាពជុំវិញខេត្ត មន្ត្រីរាជការមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង អ្នកមុខអ្នកការ ជាង ១៤០ នាក់ ។

បើយោងតាមប្រកាសលេខ ៤៥៥ ប្រក.កសក-ប ចុះថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវបានសម្រេចប្រកាសតែងតាំង លោក ហៃ ធូរ៉ា ជាប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃខេត្តពោធិ៍សាត់ ។ គណៈអធិបត​បានក្រើនរំលឹកដល់ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ ដែលទើបចូលកាន់តំណែងថ្មី ត្រូវធ្វើយ៉ាងណា សហការគ្នាឱ្យល្អ ក្នុងការបង្ការ ទប់ស្កាត់ បង្ក្រាបបទល្មើសគ្រប់ប្រភេទ នៅក្នុងតំបន់រដ្ឋបាលរបស់ខ្លួន ពិសេសត្រូវសាមគ្គីផ្ទៃក្នុងអង្គភាព ឱ្យបានល្អ ដើម្បីការងារ ដោយចាប់ពីពេលនេះតទៅ៕/V