គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​៤​កក្កដា កើតឡើង​១០​លើក មនុស្ស​៧​នាក់​ស្លាប់ និង​របួស​១៧​នាក់​

1020
ចែករម្លែក

ដោយ​: សាវ​រក្ស / ភ្នំពេញ​: យោងតាម​របាយការណ៍​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​ឲ្យ​ដឹងថា គិតពី​ម៉ោង​២​ថ្ងៃទី​៣​ដល់​ម៉ោង​២​ថ្ងៃទី​៤ ខែកក្កដា ឆ្នាំ​២០១៨ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​កើតឡើង​ចំនួន​១០​លើក​(​យប់​៣​លើក​) បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ ៧​នាក់​(​ស្រី​១​នាក់​) រងរបួស​ធ្ងន់ ១៥​នាក់​(​ស្រី​៤​នាក់​) របួសស្រាល ២​នាក់​(​ស្រី​១​នាក់​)​។​

​នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​១០​លើក​នេះ បាន​បង្ក​ឲ្យ​មានការ​ខូចខាត​យានយន្ត​សរុប ១៧​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ ៧​គ្រឿង រថយន្ត​តូច ៦​គ្រឿង រថយន្ត​ធំ ២​គ្រឿង កង់ ២​គ្រឿង ។ មិន​ពាក់​ពួក​សុវត្ថិ​ភា​ពេល​គ្រោះថ្នាក់​៦​នាក់​(​យប់​៣​នាក់​) ។​

​របាយការណ៍​ខាងលើ​ឲ្យ​ដឹង​បន្តថា មូល​ហេតុដែល​បណ្តាល​ឲ្យ​កើតមាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ គឺ​បណ្តាលមកពី ល្បឿន ៤​លើក​(​ស្លាប់​២​នាក់​), មិន​គោរព​សិទ្ធិ ៤​លើក​(​ស្លាប់​១​នាក់​), មិន​ប្រកាន់​ស្តាំ ១​លើក​(​ស្លាប់​២​នាក់​) និង​កត្តា​យាន ២​លើក​(​ស្លាប់​២​នាក់​) ។​

​របាយការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូទាំងប្រទេស រយៈពេល​៤​ថ្ងៃ ចាប់​គិតពី​ថ្ងៃទី​០១ ដល់ ថ្ងៃទី​៤ ខែកក្កដា ឆ្នាំ​២០១៨ កើតឡើង​ចំនួន ២៩​លើក បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន ១៩​នាក់ របួស​សរុប ៥៣​នាក់ របួសធ្ងន់ ៣៣​នាក់ របួសស្រាល ២០​នាក់​៕

ទីតាំងផ្សាយពាណិជ្ជកម្ម