ដោយៈ វ៉ៃកូ / ស្វាយរៀងៈ លោក ថន ថាវុទ្ធា អភិបាលនៃគណៈអភិបាលស្រុក និងជាប្រធាន អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកចន្ទ្រា កាលពីរសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២  រួមទាំងមន្ត្រីក្រោមឱវាទ និងគណៈកម្មការពិគ្រោះយោបល់ កិច្ចការស្ត្រី និងកុមារស្រុក បានចុះសួរសុខទុក្ខ និងយកអំណោយមនុស្សធម៌ របស់សាខាកាកបាកក្រហមកម្ពុជា ខេត្តស្វាយរៀង ជូនប្រជាពលរដ្ឋក្រីក្រខ្វះខាត ទើបតែឆ្លងទន្លេ ឈ្មោះ ណៃ ស្រីនិវ និងជូនលោក អ៊ុក វិទ្ធី ប្រធានសហគមន៍បឹងដូនទយ ដែលបានជួបគ្រោះថ្នាក់ កាលពីពេលកន្លងមក និងកំពុងសម្រាកព្យាបាលជំងឺនៅផ្ទះ នៅភូមិបន្លាស្អិត ឃុំច្រេស ស្រុកចន្ទ្រា ខេត្តស្វាយរៀង។

អំណោយដែលបានឧបត្ថម្ភជូន ក្នុងមួយគ្រួសារ ទទួលបាន អង្ករ ៣០ គីឡូក្រាម មី ១កេស ត្រីខកំប៉ុង ១ឡូ ទឹកស៊ីអ៊ីវ ១យួរ ឃីត ១កញ្ចប់ (មុង ភួយ ក្រមា សារុង) និងថវិកា ៥០.០០០ រៀល ដោយឡែក ស្ត្រីក្រីក្រឆ្លងទន្លេ ទទួលបានសម្ភារៈបន្ថែម រួមមាន សារុង ១ ក្រមា ១ ភួយ ១ មុងទារក ១ អាវទារក ២ ស្រោមដៃ-ជើង ១ ខោត្រីកោណបកបិទ ១ដុំ កន្សែងធំ ១ កន្សែងតូច ១ ទឹកដោះគោខាប់ ៤កំប៉ុង ស្ករស ២គីឡូ សាប៊ូទារក ១ដប ម្សៅទារក ១ដប សាប៊ូដុំលាងដៃ ៤ដុំ ម៉ាស់ ៥បន្ទះ៕/V-PC