ដោយៈ​health.com.kh

គ្មាននរណាចង់ឱ្យខ្លួនឯងមើលទៅចាស់ជាងវ័យឡើយ ។ មនុស្ស​ស្រី​ភាគច្រើន សុទ្ធតែ​សង្ឃឹមថា ខ្លួន​នឹង​មានមុខ​ក្មេង​ជា​រៀង​រហូត ហើយ​មិន​ចង់​ឆាប់​ចាស់​ទេ ប៉ុន្តែ មាន​មនុស្ស​ជា​ច្រើន ដែល​តែងតែ​មានមុខ​ចាស់​មុន​អាយុ​។ តើ​ទាំងនេះ មក​ពី​មូលហេតុ​អ្វី​នោះ?

១. គេង​មិន​បាន​ច្រើន​គ្រប់គ្រាន់

ការ​គេង​បាន​គ្រប់គ្រាន់ គឺ​សំខាន់​ណាស់​សម្រាប់​សុខភាព​រាង​កាយ​ទាំងមូល រួម​ទាំង​ស្បែក​តឹង​ណែន​។ វា​ចាំបាច់​ក្នុង​ការ​គេង​ឱ្យ​បាន​ស្កប់​ពី ៧ ទៅ ៨ ម៉ោង​ក្នុង​មួយ​យប់​ដើម្បី​ផ្ដល់​ពេល​គ្រប់គ្រាន់​ឱ្យ​ស្បែក​ជួសជុល​ខ្លួនឯង បង្កើន​ការ​ផលិត​កូ​ឡា​ជែ​ន និង​ស្ដារ​ភាពរឹងមាំ​ឡើង​វិញ​។

២. កង្វះ​ការ​ធ្វើ​លំ​ហាត់ប្រាណ

មិន​ត្រឺ​ម​តែ​ល្អ​សម្រាប់​រក្សា​សុខភាព​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ការ​ធ្វើ​លំ​ហាត់ប្រាណ​ជា​ប្រចាំ​ក៏​ជួយ​រាង​កាយ​បង្កើន​ការ​ផលិត​កូ​ឡា​ជែ​ន​ផង​ដែរ​។ បន្ថែម​ពី​នេះ​ការ​ធ្វើ​លំ​ហាត់ប្រាណ​ឱ្យ​បាន​ទៀងទាត់​ថែម​ទាំង​ជួយ​រក្សា​សុខភាព​រាង​កាយ​ទប់ស្កាត់​ហានិភ័យ​ជំងឺ​ផ្សេង​ៗ​គួរ​ឱ្យ​កត់សម្គាល់​។ ទោះជា​យ៉ាងណា​អ្នក​មិន​គួរ​ធ្វើ​លំ​ហាត់ប្រាណ​ហួស​កម្រិត​ពេក​ដែរ​! នេះ​ក៏​ព្រោះតែ​ការ​ធ្វើ​លំ​ហាត់ប្រាណ​ច្រើន​ជាង​អ្វី​ដែល​ចាំបាច់​អាច​ព​ន្លឿ​ន​ដំណើរការ​នៃ​ភាព​ចាស់​តាម​វ័យ ខណៈ​ដែល​វា​អាច​បង្កើន​ការ​បង្កើត​រ៉ា​ឌី​កាល់​សេរី​បង្ក​ការ​បំផ្លាញ​ដល់​កោសិកា​ស្បែក​ដែល​មាន​សុខភាព​ល្អ​។

៣. ការ​ថែរក្សា​ស្បែក​មិន​បាន​ត្រឹមត្រូវ

ស្បែក​ប្រែជា​ឆាប់​ចាស់​ជាង​វ័យ​ដោយសារ​ទម្លាប់​មិនល្អ​នៃ​ការ​ថែរក្សា​របស់​នារី​ៗ​ភាគច្រើន​។ ស្ត្រី​មួយ​ចំនួន​លាង​សម្អាត​ស្បែក​មុខ​ច្រើន​ដង​ពេក​ក្នុង​មួយ​ថ្ងៃ ខណៈ​ដែល​អ្នកខ្លះ​មិន​លាង​សម្អាត​ស្បែក​មុខ​សោះ​។ នារី​មួយ​ចំនួន​មិន​ព្រម​ប្រើប្រាស់​ផលិតផល​ផ្ដល់​សំណើម​ដល់​ស្បែក ខណៈ​ដែល​អ្នកខ្លះ​ទៀត​ប្រើប្រាស់​ផលិតផល​មិន​សាក​សម​នឹង​ប្រភេទ​ស្បែក​របស់​ពួក​គេ​។ នៅ​ពេល​ទិញ​ផលិតផល​ថែរក្សា​សម្រស់​វា​ជា​ការ​សំខាន់​ណាស់​ដែល​អ្នក​គួរ​ជ្រើស​រូបមន្ត​ណា​ដែល​សាក​សម​សម្រាប់​ប្រភេទ​នៃ​ស្បែក​។ ហើយ​អ្នក​ក៏​គួរ​ពិចារណា​ប្រើប្រាស់​ផលិតផល​បែប​ធម្មជាតិ​ផង​ដែរ​ទើប​ប្រសើរ​។

៤. ត្រូវ​ពន្លឺព្រះអាទិត្យ​ច្រើន​ពេក

ការ​ដែល​ប៉ះ​ត្រូវ​ពន្លឺព្រះអាទិត្យ​ច្រើន​ពេក​អាច​ជះ​ផល​អាក្រក់​ច្រើន​ជាង​ល្អ​។ ពន្លឺព្រះអាទិត្យ​លើសលប់​អាច​បណ្ដាល​ឱ្យ​ស្បែក​ឆាប់​ចាស់​ជាង​វ័យ​និង​បង្កើន​ហានិភ័យ​នៃ​ជំងឺមហារីក​ស្បែក​ផង​ដែរ​។ នេះ​ហើយ​ជា​មូលហេតុ​ដែល​អ្នក​គួរ​ប្រើប្រាស់​ឡេ​ការពារ​ស្បែក​ពី​ពន្លឺព្រះអាទិត្យ​ដែល​មាន​ផ្ទុក SPF យ៉ាង​ហោច​ណាស់ ៣០ នៅ​ពេល​ចេញ​ក្រៅ​ក្រោយ​ម៉ោង ១០ ព្រឹក​និង​មុន​ម៉ោង ៤ ល្ងាច​។

៥. មិន​ប្រើប្រាស់​ឡេ​លាប​ការពារ​កម្ដៅថ្ងៃ

ការ​ស្ថិត​ក្រោម​កម្ដៅថ្ងៃ​យូរ ឬ​ច្រើន​ពេក​អាច​ផ្ដល់​ផល​អាក្រក់​ច្រើន​ជាង​ល្អ​។ គ្រូពេទ្យ​ជំនាញ​ខាង​សើ​ស្បែក​បានឱ្យ​ដឹង​ថា ការ​ប៉ះ​ផ្ទាល់​នឹង​កម្ដៅថ្ងៃ​ច្រើន​ពេក គឺជា​មូលហេតុ​ចម្បង​បំផុត​មួយ​ដែល​បណ្ដាល​ឱ្យ​ស្បែក​ឆាប់​ចាស់​ជាង​វ័យ​។ វា​ក៏​ជា​មូលហេតុ​ដែល​អ្នក​ចាំបាច់​គួរ​ប្រើប្រាស់​ឡេ​លាប​ការពារ​កម្ដៅថ្ងៃ​ដែល​មាន SPF យ៉ាង​ហោច​ណាស់ ៣០ ជា​ពិសេស​នៅ​ពេល​ឈាន​ជើង​ចេញ​ទៅ​ក្រៅ​ក្រោយ​ម៉ោង ១០ ព្រឹក និង​មុន​ម៉ោង ៤​ល្ងាច​។

៦. ទទួលទាន​ទឹក​មិន​បាន​គ្រប់គ្រាន់

ការ​ទទួលទាន​ទឹក​ឱ្យ​បាន​គ្រប់គ្រាន់​ក្នុង​មួយ​ថ្ងៃ​ក៏​ចាំបាច់​ណាស់​ដែរ​សម្រាប់​រក្សា​សុខភាព​ស្បែក​ល្អ​ប្រសើរ​ស្រស់​ស្អាត​ក្មេង​ជាង​វ័យ​។

៧. របប​អាហារ​មិនល្អ

អាហារ​កែ​ច្នៃ​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​ជាតិ​ប្រៃ ឬ​អំបិល​ដែល​អាច​ធ្វើ​ឱ្យ​អ្នកមាន​អាកា​រៈ​ហើម​។ អាហារ​ប្រភេទ​នេះ​ក៏​ជា​ប្រភព​នៃ​សារធាតុ nitrites ដែល​បំផ្លាញ​កូ​ឡា​ជែ​ន និង​ភាព​បត់បែន​ក្នុង​ស្បែក​ផង​ដែរ​។ ការ​ទទួលទាន​សាច់​កែ​ច្នៃ​ក៏​អាច​ធ្វើ​ឱ្យ​ស្បែក​ឆាប់​ចាស់​ជាង​អាយុ​ផង​ដែរ ដោយ​វា​គ្មាន​ផ្ទុក​សារធាតុចិញ្ចឹម​ល្អ​ៗ​ដើម្បី​ទ្រង់​ទ្រង់​សុខភាព​ស្បែក​រក្សា​ភាព​ក្មេង​ជាង​វ័យ​។ ដូច្នេះ​ដើម្បី​ជៀស​ផុត​ពី​គ្រោះថ្នាក់ កុំ​ទទួលទាន​អាហារ​កែ​ច្នៃ​ច្រើន​ពេក និង​មិន​ត្រូវ​ទទួលទាន​រាល់ថ្ងៃ​ឡើយ​។ អាហារ​និង​ភេសជ្ជៈ​ផ្អែម​ៗ ឬ​មាន​ផ្ទុក​ជាតិ​ស្ករ​ខ្ពស់​ក៏​គួរ​ត្រូវ​បាន​កម្រិត​ការ​ទទួលទាន​ផង​ដែរ​។ ជាតិ​ស្ករ​ក្នុង​អាហារ​និង​ភេសជ្ជៈ​ផ្អែម​អាច​បំបែក​កូ​ឡា​ជែ​ន​ដ៏​សំខាន់​ក្នុង​ស្បែក​។ ដូច្នេះ​ដើម្បី​ចៀស​ផុត​បញ្ហា​ស្បែក​ឆាប់​ចាស់​ជាង​វ័យ​និង​ជ្រីវជ្រួញ​ស្រអាប់​ចូរ​ព្យាយាម​កម្រិត​ការ​ទទួលទាន​អាហារ​និង​ភេសជ្ជៈ​ផ្អែម​ៗ​របស់​អ្នក​។

៨. ការ​ទទួលទាន​គ្រឿង​ស្រវឹង​លើស​កម្រិត

ក្នុង​កម្រិត​មធ្យម​មិន​លើស​ពី ១ កែវ​ក្នុង​មួយ​ថ្ងៃ​សម្រាប់​នារី និង ២ កែវ​ក្នុង​មួយ​ថ្ងៃ​សម្រាប់​បុរស គ្រឿង​ស្រវឹង​អាច​ផ្ដល់​អត្ថប្រយោជន៍​ជា​ច្រើន ខណៈ​ដែល​ការ​ទទួលទាន​លើស​នេះ​អាច​បង្ក​ហានិភ័យ​នៃ​ជំងឺ​និង​បញ្ហា​ផ្សេង​ៗ​។ ការ​ទទួលទាន​គ្រឿង​ស្រវឹង​ច្រើន​នឹង​បង្ក​បញ្ហា​ខ្សោះ​ជាតិ​ទឹក​ក្នុង​រាង​កាយ​។ ជា​លទ្ធផល​ស្បែក​ត្រូវ​ទទួល​រង​ផល​ប៉ះពាល់​ដោយ​ប្រែជា​ស្ងួត​គ្មាន​សំណើម ឆាប់​ជ្រីវជ្រួញ​។ គ្រឿង​ស្រវឹង​ក៏​ធ្វើ​អោ​យស​សៃ​ឈាម​រីក​ធំ​បណ្ដាល​អោយ​ស្បែក​ប្រែជា​ស្រអាប់​។

៩. ការ​ជក់បារី

បារី​មាន​ផ្ទុក​ពោរពេញ​ទៅ​ដោយសារ​ធាតុ​ពិល​រាប់​ពាន់​ប្រភេទ​ដែល​នៅ​ពេល​ជក់​វា​អាច​ជ្រាប​ចូល​ក្នុង​រាង​កាយ​ដែល​មិន​ត្រឹមតែ​ជះ​ផល​ប៉ះពាល់​ដល់​សួត​និង​បេះដូង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​រួម​បញ្ចូល​ទាំង​កូ​ឡា​ជែ​ន​និង​ភាព​តឹង​ណែន​នៃ​ស្បែក​ផង​ដែរ​។

១០. ស្ត្រេ​ស​ពេក

ធ្លាប់​ដឹង​ទេ​ថា​ភាព​ស្ត្រេ​ស​ពេក​នឹង​ធ្វើ​ឱ្យ​អ្នក​ឆាប់​ចាស់​ជាង​វ័យ?ដូច្នេះ​ដើម្បី​ជា​ការ​ប្រសើរ​ចូរ​ព្យាយាម​គ្រប់គ្រង ឬ​កាត់​បន្ថយ​ភាព​ស្ត្រេ​សតា​មរយៈ​សកម្មភាព​ណាមួយ​ដែល​អ្នក​គិត​ថា​សាក​សម​នឹង​មាន​ប្រសិទ្ធភាព​៕/PC