​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ក្រុមហ៊ុន Tesla Inc បាន​ប្រមូល​រថយន្ត Model X ជិត ៣០.០០០ គ្រឿង​ក្នុង​សហរដ្ឋ​អាម៉េរិក​ជុំវិញ​បញ្ហា​ដែល​អាច​បណ្តាលឱ្យ​ពោង​សុវត្ថិភាព​អ្នកដំណើរ​​ខាង​មុខ​ព្រលែង​ចេញមក​មិន​ត្រឹមត្រូវ ដោយ​បណ្តាល​ឱ្យ​ភាគហ៊ុន​របស់​ខ្លួន​ធ្លាក់ចុះ​ជិត ៣ ភាគរយ​កាលពី​ថ្ងៃ​សុក្រ​ដល់​កម្រិត​ទាប​បំផុត​ក្នុង​រយៈពេល​ជិត​ពីរ​ឆ្នាំ​មកនេះ​។​

​ក្រុមហ៊ុន​បាន​និយាយ​នៅក្នុង​ឯកសារ​មួយ​ទៅកាន់​និយតករ​អាម៉េរិក​ថា ពោង​ខ្យល់​អាច​ព្រលែង​ចេញ​មក​មិន​ត្រឹមត្រូវ​នៅក្នុង​ព្រឹត្តិការណ៍​ប៉ះទង្គិច​គ្នា​ក្នុង​ល្បឿន​ទាប​កន្លែង​ដែល​អ្នកដំណើរ​នៅ​កៅអី​ខាង​​មុខ​វ័យក្មេង​ដែល​គ្មាន​ខ្សែក្រវាត់ អាច​ប្រឈម​រងរបួស​។​

​ក្រុមហ៊ុន Tesla​បាន​និយាយថា ខ្លួន​មិន​ទាន់​មាន​ដំណឹង​ណាមួយ​អំពី​គ្រោះថ្នាក់ របួស ឬ​ការស្លាប់​ដែល​ទាក់ទង​នឹង​ការប្រមូល​ឡាន​មក​វិញ​នោះទេ​។​

​ក្រុមហ៊ុន​បាន​និយាយ​នៅក្នុង​លិខិត​មួយ​ដែល​បាន​ដាក់​ជូន​រដ្ឋបាល​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​ជាតិ​ថា បញ្ហា​នឹង​ត្រូវ​បាន​ដោះស្រាយ​តាមរយៈ​ការ​អាប់​ដេត​កម្មវិធី​នៅ​លើ​អាកាស​។​

​កាលពីដើម​ខែ​នេះ ក្រុមហ៊ុន​ផលិត​រថយន្ត​ដែល​មាន​តម្លៃ​បំផុត​របស់​ពិភពលោក​មួយ​នេះ​បាន​ប្រមូល​មក​វិញ​នូវ​រថយន្ត Model S និង Model X ជាង ៤០.០០០ គ្រឿង​ដោយ​សារ​ហានិភ័យ​​នៃ​ការបាត់បង់​ឧបករណ៍​ជំនួយ​ចង្កូត នៅ​ពេល​បើកបរ​លើ​ផ្លូវ​រដិប​រដុប ឬ​បន្ទាប់​ពី​បុក​ជង្ហុក​លើផ្លូវ​៕

​ក្រុមហ៊ុន Tesla Inc​បាន​ប្រមូល​រថយន្ត Model X ជិត ៣០.០០០ គ្រឿង​ក្នុង​សហរដ្ឋ​អាម៉េរិក