​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ចា​ស្ទីន ប៊ី​បឺ បានទទួល​ព័ត៌មាន​ហិរញ្ញ​វត្ថុ​ដ៏​ខកចិត្ត​ក្នុង​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ ដោយសារ​ទ្រព្យ​អេឡិចត្រូនិច​ឈ្មោះ Bored Ape NFT​ដែល​គាត់​បាន​​ចំណាយ​ជាង​មួយ​លាន​ដុល្លារ​ឥឡូវនេះ​មាន​តម្លៃ​ត្រឹមតែ​ប៉ុន្មាន​ម៉ឺន​ដុល្លារ​ប៉ុណ្ណោះ​។​

​យោង​តាម​វេបសាយ Insider​លុយ​អេឡិចត្រូនិច​នេះ​ឥឡូវ​មាន​តម្លៃ​ត្រឹមតែ ៧០.០០០ ដុល្លារ​ប៉ុណ្ណោះ​បន្ទាប់​ពី​ការដួលរលំ​និង​ដាក់​ពាក្យសុំ​ក្ស័យធន​ជំពូក​១១ ពី​សំណាក់​ក្រុមហ៊ុន​លុយ​អេឡិចត្រូនិក​FTX ។​

​ប៊ី​បឺ​អាយុ ២៨ ឆ្នាំ បាន​ទិញ Bored Ape NFT​នេះ​ក្នុង​ខែ​មករា​ក្នុងតម្លៃ ១,៣ លាន​ដុល្លារ ដូច្នេះ​មានន័យថា វា​បាន​ធ្លាក់​តម្លៃ ៩៥ ភាគរយ​។​

​ប៊ី​បឺ​បាន​ចំណាយ ៥០០ Ethereum ដែល​មាន​តម្លៃ​ជាង​មួយ​លាន​ដុល្លារ​។ គិត​ត្រឹម​ថ្ងៃ​ព្រហស្បតិ៍​ទី​១៧​វិច្ឆិកា តម្លៃ​នៃ​លុយ​អេឡិចត្រូនិក Ethereum គឺ​ខ្ពស់ជាង ១.២០០​ដុល្លារ​បន្តិចបន្តួច​ប៉ុណ្ណោះ​។​

​យោង​តាម​វេបសាយ NFT Price Floor តម្លៃ​ទីផ្សារ​របស់ Bored Ape NFT គឺ​ទាប​ជាង ៥៨ Ethereum បន្តិចបន្តួច​។​

​ការធ្លាក់​ចុះ​ដ៏​ធំ​នៃ​តម្លៃ​NFT របស់​ប៊ី​បឺហាក់​ទាក់ទង​ទៅនឹង​ការដួលរលំ​ក្រុមហ៊ុន FTX ដែល​បាន​ធ្វើឱ្យ​តម្លៃ​រូបិយប័ណ្ណ​ឌីជីថល​ទូទៅ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​។​

​ម្ចាស់ NFT ភាគច្រើន​តាម​ដឹង​សម្រុក​លក់​ពួកវា​ចេញ​ទាំង​ស្លន់ស្លោ ដោយ​សង្ឃឹមថា​នឹង​ប្រមូល​ថ្លៃដើម​ខ្លះ​មក​វិញ​តាម​ដែល​អាច​ធ្វើទៅបាន ខណៈ​តម្លៃ​របស់​វា​នៅតែ​បន្ត​ធ្លាក់ចុះ​៕

​លុយ​NFT របស់​ប៊ី​បឺ​ឥឡូវ​នៅសល់​តម្លៃ​ត្រឹម ៧ ម៉ឺន​ដុល្លារ ក្រោយ​វិនិយោគ​១,៣​លាន​ដុល្លារ​សង្ឃឹម​រង់ចាំ​វា​ឡើងថ្លៃ

​ប្រធានFTX ស៊ែម ប៊ែងមែន កំពុងស្ថិតក្រោមការស៊ើបអង្កេតក្រោយលុយអេឡិចត្រូនិចក្នុងក្រុមហ៊ុនគាត់រាប់ពាន់លានដុល្លាររលាយអស់និងដាក់ពាក្យសុំក្យ័យធន