​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ អាជ្ញាកណ្តាល​ជនជាតិ​អ៊ីតាលី លោក ដា​នែ​ល​ឡេ អ័​រសាតូ (Daniele Orsato) ត្រូវបាន​ជ្រើសរើស​កាល​ពី​ថ្ងៃ​សុក្រ​ដើម្បី​កាត់សេចក្តី​ការប្រកួត​បើកឆាក​វើល​​ខាប់​នា​ថ្ងៃអាទិត្យ​។​

FIFA​បាន​ជ្រើសរើស​លោក​អ័រសាតូ​សម្រាប់​ការប្រ​កួត​ថ្ងៃអាទិត្យ​ទី​២០​វិច្ឆិកា​រវាង​ម្ចាស់ផ្ទះ​កាតា​និង​អេក្វាឌ័រ ដោយ​ពណ៌នា​គាត់​ថា​ជា “​អាជ្ញាកណ្តាល​ដែល​មាន​បទពិសោធន៍​បំផុត​ម្នាក់​របស់​អឺរ៉ុប​”​។ គាត់​មាន​អាយុ ៤៧ ឆ្នាំ​គិត​ត្រឹម​ថ្ងៃ​ពុធ​ទី​១៦​វិច្ឆិកា​។​

​រហូតមក​ដល់​ឆ្នាំ ២០១៦ FIFA បានដាក់​កំហិត​អាយុ​កាតព្វកិច្ច ៤៥ ឆ្នាំ​លើ​មន្ត្រី​អាជ្ញាកណ្តាល​សម្រាប់​ការប្រកួត​អន្តរជាតិ​។​

​លោក​អ័​រសាតូ ដែល​ជា​មន្ត្រី​ត្រួតពិនិត្យ​វីដេអូ​នៅវើ​លខាប់​ចុងក្រោយ​បំផុត បាន​កាត់សេចក្តី​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ Champions League ឆ្នាំ ២០២០ នៅពេលដែល Bayern Munich យកឈ្នះ Paris Saint-Germain ១-០​។ គាត់​បាន​ធ្វើការ​ក្នុង​បី​ប្រកួត​ជើងឯក​អឺរ៉ុប​កាលពី​ឆ្នាំមុន ដែល​ឈ្នះ​ដោយ​ប្រទេស​កំណើត​របស់​គាត់​។​

​អាជ្ញាកណ្តាល​ជនជាតិ​អ៊ីតាលី​មាន​កេរ្តិ៍ឈ្មោះ​ល្អ​បំផុត​នៅក្នុង​យុគសម័យ​នៃ​ការប្រកួត​បាល់ទាត់​ពិភពលោក ដោយ​កាត់សេចក្តី​វគ្គ​ផ្តាច់ព្រ័ត្រ​វើល​ខា​ប់​ពីរលើ​កក្នុងចំណោម​ប្រាំ​លើកចុងក្រោយ​។​

​ប្រធាន​គណៈកម្មាធិការ​អាជ្ញាកណ្តាល​របស់ FIFA លោក ភៀ​លី​វហ្គី ខូល​លីណា (Pierluigi Collina) បាន​ដឹកនាំ​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ឆ្នាំ ២០០២ ហើយ​លោក នី​កូឡា រី​ហ្ស​ហ្សូ​លី (Nicola Rizzoli) ត្រូវបាន​ជ្រើសរើស​សម្រាប់​វគ្គ​ផ្តាច់ព្រ័ត្រ​ឆ្នាំ ២០១៤៕

​អាជ្ញាកណ្តាល​ជនជាតិ​អ៊ីតាលី លោក ដា​នែ​ល​ឡេ អ័​រសាតូ នឹង​កាត់សេចក្តី​ការប្រកួត​បើកឆាក​រវាង​កាតា​និង​អេក្វាឌ័រ