ដោយៈជាសីហៈ/ភ្នំពេញ៖អង្គការជីវិតធម្មជាតិនៅកម្ពុជាបាននិងកំពុងគាំទ្រដល់ឧទ្យានុរក្សក្នុងការតាមដានជីវចម្រុះនៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅ បានបង្ហាញនូវវត្តមានសត្វចាបមួយប្រភេទ ។ សត្វនោះគឺសត្វចាបមាស ឬ ចាបចង្ក្រង់ក្រហម ដោយពេលបន្តពូជ ចាបឈ្មោលមានខ្លួនពណ៌ក្រហមជាំ លាយអុជៗពណ៌សពាសពេញខ្លួន។ ចាបញីមាន ពោះពណ៌ត្នោត ចុងខ្នង និងចំពុះពណ៌ក្រហម ឆ្នូតស្លាបសពីរ។

ចាបប្រភេទនេះ មានទីជម្រក នៅតំបន់វាលស្មៅ តំបន់ដី សើម តំបន់វាលស្រែ គុម្ពោតព្រៃ ហើយវត្តមានពេញមួយឆ្នាំ ជាប្រភេទរងគ្រោះតិចតួច។

រដូវបន្តពូជរបស់វា គឺ ចាប់ពី ខែមករា ដល់ ខែកញ្ញា។

ឯកសារយោង៖ សៀវភៅសត្វស្លាបកម្ពុជា
រូបថត៖ ឈឿន សុជាតិ