ដោយៈ ប.ជ័យ / ព្រំដែនកម្ពុជា ថៃៈ កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ កម្លាំងនគរបាល ការពារព្រំដែនគោក លេខ ៨៩១ ដែលមានលោកវរសេនីយ៍ឯក ហាំ វណ្ណៈ ជាមេបញ្ជាការ បានចាត់តាំងលោកវរសេនីយ៍ត្រី ភឹម ណាង នាយប៉ុស្តិ៍ស្ទឹងបត់ ដឹកនាំកម្លាំងនគរបាល ក្រោមឱវាទ ជួបសំណេះសំណាល ពិភាក្សា ការងារពង្រឹងកិច្ច សហប្រតិបត្ដិការ ជាមួយ ទាហានឈុតខ្មៅថៃ ដឹកនាំដោយលោក វរសេនីយ៍ទោ មីតបាន់ឆា ខងសូផា មេបញ្ជាការ កងរយស្តីទី ១៣០៤ (ថៃ) នៅទល់មុខភូមិសាស្រ្ត ប៉ុស្តិ៍ស្ទឹងបត់ ត្រង់ចំណុចប៉ុស្តិ៍ត្រួតពិនិត្យ លេខ៣៣ ក្នុងភូមិណូនសាំង ឃុំថាខាម ស្រុកអារញ្ញ ខេត្តស្រះកែវ តាមការអញ្ជើញរបស់ ភាគីថៃ។

យោងមន្ត្រីកងកម្លាំង នៃភាគីទាំងពីរ កិច្ចពិភាក្សានេះ ផ្តោតសំខាន់លើ ៣ ចំណុចគឺៈ ១-រក្សារទំនាក់ទំនង សហប្រតិបត្តិការ ទល់មុខភូមិសាស្រ្ត , ២-ចូលរួមទប់ស្កាត់បទល្មើស ឆ្លងដែនផ្សេងៗ , ៣-ភាគីកម្ពុជា សំណូមពរដល់ភាគីថៃ ជួយសម្រួលការចេញចូលរបស់ ប្រជាពលរដ្ឋខ្មែរ ប្រសិនបើមានធុរៈជាក់ស្ដែង ដូចជាឈឺពោះឆ្លងទន្លេ និងមានជំងឺផ្សេងៗ ដែលចាំបាច់ត្រូវសង្គ្រោះបន្ទាន់ ត្រូវទៅព្យាបាល នៅប្រទេសថៃ។

ភាគីថៃ បានយល់ព្រម និងឯកភាព តាមសំណូមពរ ក្នុងកិច្ចសហប្រតិបត្តិការ ពិភាក្សាការងារ នេះទាំងស្រុង៕/V-PC