តប​តាម​ការអញ្ជើញ​របស់ សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា លោក​បណ្ឌិត សាយ​សំ​ភូ​ន ភូម​វិហា​ន (Saysomphone PHOMEVIHANE) ប្រធានរដ្ឋសភា នៃ​សាធារណរដ្ឋ ប្រជាធិបតេយ្យ ប្រជាមានិត​ឡាវ នឹង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់ អញ្ជើញ​មក​បំពេញ​ទស្សន កិច្ច ជា​ផ្លូវការ និង​មិត្តភាព នៅ​ព្រះរាជាណាចក្រ​កម្ពុជា ពីថ្ងៃ​ទី​២៥ ដល់​ថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ​២០២២​។ នេះ​បើ​យោងតាម​លោក ឡេង ប៉េងឡុង អគ្គលេខាធិការ​រដ្ឋសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានឱ្យដឹង តាមរយៈ​សេចក្ដីជូនដំណឹង​មួយ នៅ​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២២ ។

Nov 19, 2022

គណៈប្រតិភូ​ជាន់ខ្ពស់​រដ្ឋសភា​ឡាវ នឹង​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច ជា​ផ្លូវការ និង​មិត្តភាព នៅ​កម្ពុជា​

​ដោយៈ ទេព មង្គល / ភ្នំពេញៈ តប​តាម​ការអញ្ជើញ​របស់ សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា លោក​បណ្ឌិត សាយ​សំ​ភូ​ន ភូម​វិហា​ន (Saysomphone PHOMEVIHANE) ប្រធានរដ្ឋសភា នៃ​សាធារណរដ្ឋ ប្រជាធិបតេយ្យ ប្រជាមានិត​ឡាវ នឹង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់ អញ្ជើញ​មក​បំពេញ​ទស្សន កិច្ច ជា​ផ្លូវការ និង​មិត្តភាព នៅ​ព្រះរាជាណាចក្រ​កម្ពុជា ពីថ្ងៃ​ទី​២៥ ដល់​ថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ​២០២២​។ នេះ​បើ​យោងតាម​លោក ឡេង ប៉េងឡុង អគ្គលេខាធិការ​រដ្ឋសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានឱ្យដឹង តាមរយៈ​សេចក្ដីជូនដំណឹង​មួយ នៅ​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២២ ។

​បើ​យោងតាម​កម្មវិធី ដែល​បាន​គ្រោងទុក លោក ឡេង ប៉េងឡុង បានឱ្យដឹងថាៈ គណៈប្រតិភូ ជាន់ខ្ពស់​រដ្ឋសភា​ឡាវ នឹង​ចូល​ក្រាបបង្គំ​គាល់ ព្រះករុណា ព្រះបាទ​សម្តេច​ព្រះបរមនាថ ន​រោ​ត្ដម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា , ចូលជួប​សម្ដែង​ការគួរសម ជាមួយ​សម្ដេច​វិបុល​សេនា​ភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា , សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​ចូលជួប​សវនាការ និង​ពិភាក្សា​ការងារ​ទ្វេភាគី​ជាមួយ សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ពង្រឹងពង្រីក​ចំណងមិត្តភាព និង​សហប្រតិបត្តិការ រវាង​ស្ថាប័ន​នីតិប្បញ្ញត្តិ នៃ​ប្រទេស​ទាំងពីរ​។ នៅក្រោយ​ជំនួប ភាគី​ទាំងពីរ នឹង​អញ្ជើញ​ចុះហត្ថលេខា លើ​អនុស្សរណៈ យោគយល់​គ្នា រវាង​រដ្ឋសភា​ទាំងពីរ កម្ពុជា​-​ឡាវ និង​រវាង អគ្គលេខាធិការដ្ឋានរ​ដ្ឋ​សភា​កម្ពុជា និង​អគ្គលេខាធិការដ្ឋាន​រដ្ឋ​សភា​ឡាវ​។​

​ក្រៅពីនេះ ក៏មាន​ជំនួប​ពិភាក្សា​ការងារ រវាង​គណៈកម្មការ​ម​ហា​ផ្ទៃ ការពារជាតិ និង​មុខងារសាធារណៈ នៃ​រដ្ឋសភា​កម្ពុជា និង​គណៈកម្មាធិការ​ការពា​រ​ជាតិ និង​សន្តិសុខ នៃ​រដ្ឋសភា​ឡាវ , ជំនួប​ពិភាក្សា​ការងារ រវាង​ក្រុម​មិត្តភាព​រដ្ឋសភា​កម្ពុជា​-​ឡាវ ផងដែរ​។​

​នៅក្នុង​ដំណើរ​ទស្សនកិច្ច​នេះដែរ គណៈប្រតិភូ ជាន់ខ្ពស់​រដ្ឋសភា​ឡាវ នឹង​អញ្ជើញ​ដាក់​កម្រងផ្កា គោរព​វិញ្ញាណក្ខន្ធ នៅ​វិមានឯករាជ្យ ប​ណ្ឌ​ប​ព្រះ​បរម​រូប ព្រះករុណា ព្រះបាទ​សម្តេចព្រះ ន​រោ​ត្ដម សីហនុ ” ព្រះ​បរម​រតន​កោដ្ឋ ” អតីតព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​អញ្ជើញ​ទៅ​ទស្សនកិច្ច នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ ផងដែរ ៕/V​