ដោយៈ ប.ជ័យ / ព្រំដែនកម្ពុជា ថៃៈ កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង ០៨:៣០ នាទីព្រឹក លោក អនុសេនីយ៍ឯក សាំង តឿ នាយរងប៉ុស្តិ៍អូរសាយ បានដឹកនាំ
កម្លាំងចំនួន ៤នាក់ ចូលរួមសហការជាមួយលោក វរសេនីយិ៍ឯក ប៊ិន សាវតាដារ៉ាវុធ មេបញ្ជាការរង តំបន់ប្រតិបត្តិការសឹករង ខេត្តបន្ទាយមានជ័យ ចំនួន៨នាក់ បានចុះត្រួតពិនិត្យ ជាមួយក្រុមការងាររុករកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលស្លាប់ក្នុងសម័យសង្គ្រាម នៅកម្ពុជា(១៩៧៩-៨៩) ស្ថិតក្នុងចំណុចគោលដៅដីថ្មី TA (70039 – 48661) នៅភូមិសាមគ្គី ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។ ភាគីវៀតណាម ដឹកនាំដោយ លោកវរសេនីយិ៍ឯក ថាន វ៉ាន់ឡុង ប្រធាននយោបាយ និងក្រុមការងារ ចំនួន ១៨ នាក់។  

លទ្ធផលនៃការរុករក ក្រុមការងាររកឃើញឆ្អឹងសាកសពកងទ័ពវៀតណាម,ចំនួន ៤ នាក់ (សព)។ រីឯការងារប្រចាំថ្ងៃវិញ មន្ត្រីនគរបាលវរសេនាតូចនគរបាលព្រំដែន លេខ៨០៧ បំពេញការងារល្បាតតាមបន្ទាត់ព្រំដែន កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង ០៩ៈ៣០ នាទី ដោយលោកព្រិន្ទបាលឯក បូ សុខា ឋានៈនាយរងប៉ុស្តិ៍ភ្នំប្រាក់វរៈ៧០៨ បានដឹកនាំកម្លាំង ចំនួន ៤នាក់ បានដើរល្បាតក្នុងភូមិសាស្រ្ត ទទួលខុសត្រូវ ចាប់ពីចំណុច គោលដៅដើមចែង និយាមការ TA(64041-44745) រហូតដល់ចំណុចបង្គោលសីមា លេខ៣៧ និយាមការ TA(64096-44995) ដោយឃើញថា សភាពការណ៍ធម្មតា គ្មានអ្វីប្រែប្រួល។ មុននេះ លោកអនុសេនីយ៍ឯក ញុល សុភា នាយប៉ុស្តិ៍គោកខ្វាវ នៃវរៈ៧០៨ ដែរបានដឹកនាំកម្លាំង ចំនួន ៥នាក់ បានសម្អាត និងរៀបចំស្តារលេណដ្ឋានប៉ុស្តិ៍​ដើម្បីធានាការ ប្រយុទ្ធ និងសុវត្ថិភាព ពេលមានហេតុការណ៍​ជាយថាហេតុ ៕ V / N