ដោយៈ មុនីរ័ត្ន / ភ្នំពេញៈ​ លោកស្រី បណ្ឌិត ពេជ ចន្ទមុន្នី អគ្គស្នងការ នៃសមាគមកាយឫទ្ធិ នារីកម្ពុជា បង្ហាញមោទនភាពកុមារី យុវតី ដែលមានឱកាសទទួលបាន ការបណ្ដុះបណ្ដាល ចំណេះដឹង សីលធម៌ និងការចូលរួមកិច្ចការសង្គម ទាំងក្នុង និងក្រៅប្រទេស ។

រូបថត ( លោកស្រី បណ្ឌិត ពេជ ចន្ទមុន្នី អគ្គស្នងការ នៃសមាគមកាយឫទ្ធិ នារីកម្ពុជា )

លោកស្រី បណ្ឌិត ពេជ ចន្ទមុន្នី បានកោតសរសើរ និងថ្លែងអំណរគុណ ចំពោះថ្នាក់ដឹកនាំ សមាគមកាយឫទ្ធិនារីកម្ពុជា សាខាខេត្តកំពត ដែលបានដឹកនាំសកម្មភាពកុមារី យុវតី ឲ្យទទួលបានការបណ្ដុះបណ្ដាល ចំណេះដឹង ជំនាញ សីលធម៌សង្គម និងចូលរួមសកម្ម ភាពសង្គមជាច្រើន នាពេលកន្លងមក។

លោកស្រី អគ្គស្នងការ បានគាំទ្រនិងលើកលើកទឹកចិត្ត ឱ្យថ្នាក់ដឹកនាំសមាគមសាខាខេត្តកំពត បន្តសកម្មភាពបណ្ដុះបណ្ដាល សកម្មភាពសិល្ប: វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ ការងារបរិស្ថាន និងសកម្មភាពសង្គម ជាច្រើនទៀត ដើម្បីចូលរួមអភិវឌ្ឍន៍កុមារី យុវតី ឱ្យកាន់តែសកម្មថែមទៀត។

លោកស្រី បណ្ឌិត ពេជ ចន្ទមុន្នី បានមានប្រសាសន៍បែបនេះ នៅក្នុងពិធីសំណេះសំណាល ជាមួយសមាជិកា សមាជិក គាំទ្រសាខាខេត្តកំពត នៅថ្ងៃទី១៩​ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយមានការចូលរួមពី លោកស្រី​សហស្ថាបនិក លោកស្រី​ក្រុមប្រឹក្សាភិបាល សមាគមកាយឫទ្ធិនារីកម្ពុជា សាខាខេត្តកំពត និងថ្នាក់ដឹកនាំសមាជិកា សមាជិកគាំទ្រ សមាគមជាច្រើនរូបទេ៕ V / N