សម្តេច​ប្រធានព្រឹទ្ធសភា ទទួល​ជួប​ប្រធានរដ្ឋសភា​វៀតណាម

​ដោយៈ មុនី​រ័ត្ន / ភ្នំពេញៈ សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានទទួល​ជួប​លោក វឿ​ង ឌិ​ញ​ហ្វេ (VUONG DINH HUE) ប្រធានរដ្ឋសភា នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ក្នុងឱកាស​ដែល​លោក វឿ​ង ឌិ​ញ​ហ្វេ ដឹកនាំ​គណៈប្រតិភូ អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច ជា​ផ្លូវការ និង​អញ្ជើញ​ចូលរួម មហាសន្និបាត​អន្តរ​សភា​អាស៊ាន លើក​ទី​៤៣ នៅ​ព្រះរាជាណាចក្រ​កម្ពុជា នា​រសៀល​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០២២ នៅ​វិមាន​ព្រឹទ្ធសភា ។​