​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ ក្រុម​មេដឹកនាំ​មកពី​ជុំវិញ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​កាលពី​ថ្ងៃ​សៅរ៍​បាន​អំពាវនាវ​អោយ​បញ្ចប់សង្គ្រាម​របស់​រុស្ស៊ី​លើ​ប្រទេស​ក្បែរ​ខាង​អ៊ុ​យក្រែន និង​បាន​សន្យា​នាំ​សេដ្ឋកិច្ច​​របស់​តំបន់​ឆ្ពោះទៅ​រក​កំណើន​ដោយ​ចីរភាព​នៅពេល​ពួក​លោក​បិទ​បញ្ចប់​ជំនួប​កំពូល​APEC​នៅ​ទីក្រុង​បាងកក​។​

​ថៃ​ដែល​ជា​ម្ចាស់ផ្ទះ​ទទួល​កិច្ចប្រជុំ បាន​ខិតខំ​គ្រប់គ្រង​ការបែកបាក់​ក្នុង​ចំណោម​សមាជិក​APEC២១​ប្រទេសនិងដែនដី ដោយ​និយាយថា សមាជិក​ភាគច្រើន​បំផុត​បាន​ថ្កោលទោស​សង្គ្រាម​។​រុស្ស៊ី​ដែល​ជា​សមាជិក​APEC​មួយ ក៏​ដូច​ចិន តែង​តែង​មិន​ថ្កោលទោស​សង្គ្រាម​នេះ​ទេ​។​

​សេចក្តីប្រកាស​ចេញ​ដោយ​មេដឹកនាំ​APEC​បាន​ទទួលស្គាល់​ការខ្វែងគំនិត​គ្នា​អំពី​ទស្សនៈ​ចំពោះ​សង្គ្រាម​នេះ និង​បាន​និយាយ​ថា​វេទិកា​នេះ​មិន​ជា​ទីកន្លែង​ដោះស្រាយ​ជម្លោះ​ដោយសារ​APEC​ជា​អង្គការ​​ជំរុញ​ទំនាក់ទំនង​ពាណិជ្ជកម្ម​និង​សេដ្ឋកិច្ច​អោយ​កាន់តែ​ជិតស្និទ្ធ​គ្នា​ឡើង​។​តែ​វា​បាន​កត់សំគាល់ថា សង្គ្រាម​និង​បញ្ហា​សន្តិសុខ​ផ្សេងៗ​«​អាច​ផ្តល់​ផលវិបាក​ដ៏​សំខាន់​ដល់​សេដ្ឋកិច្ច​»​។​

​សេចក្តីថ្លែងការណ៍​របស់​ក្រុម​មេដឹកនាំ​វេទិកានេះ បាន​និយាយថា​សមាជិក​ភាគច្រើន​បំផុត​ថ្កោលទោស​សង្គ្រាម​នៅ​អ៊ុ​យក្រែន ដែល​បង្ក​ការ​រងទុក្ខវេទនា​ធំធេង​និង​កាន់តែ​បង្កើន​អតិផរណា បញ្ហា​ខ្សែ​​សង្វាក់​ផ្គត់ផ្គង់ អសន្តិសុខ​ស្បៀង​និង​ហានិភ័យ​ហិរញ្ញវត្ថុ​។​

​ដូច​សេចក្តីថ្លែងការណ៍​របស់​កិច្ចប្រជុំ​G20​នៅ​ឥណ្ឌូនេស៊ី​ដែរ វា​បន្ទរ​ឡើងវិញ​ពាក្យពេជន៍​នៃ​សេចក្តីសំរេចចិត្ត​មួយ​របស់​អង្គការសហប្រជាជាតិ​កាលពី​ថ្ងៃ​២​មីនា ដែល​បង្ហាញ​ការសោកស្តាយ​ចំពោះ​ការ​ឈ្លាន​​ពាន​របស់​សហព័ន្ធ​រុស្ស៊ី​លើ​អ៊ុយ​ក្រែ​ន​និង​ទាមទារ​អោយ​ដក​កងកម្លាំង​រុស្ស៊ី​ទាំងស្រុង​ចេញពី​អ៊ុយ​ក្រែន​ដោយ​គ្មាន​លក្ខខណ្ឌ​។​

​ប្រធានាធិបតី​ចិន ស៊ី ជីន​ភីង ជួប​នាយករដ្ឋមន្ត្រី​ថៃ ប្រា​យុទ្ធ នៅក្រៅ​ជំនួប APEC​ក្នុង​ក្រុង​បាងកក​កាលពី​ថ្ងៃ​សៅរ៍

​អនុ​ប្រធានាធិបតី​អាម៉េរិក ទទួល​កន្ត្រក​ឬ​ស្សីពី​នាយករដ្ឋមន្ត្រី​ដើម្បី​ជា​និម្មិត​រូប​ដែល​អាម៉េរិក​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ​ជំនួប​APEC​បន្ទាប់​

នៅចុងបញ្ចប់នៃជំនួប ​អនុ​ប្រធានាធិបតី​អាម៉េរិក​លោកស្រី កា​ម៉ា​ឡា ហារី​ស បាន​ទទួល​កន្ត្រក​ឬ​ស្សីពី​នាយករដ្ឋមន្ត្រី​ដើម្បី​ជា​និម្មិត​រូប​ដែល​អាម៉េរិក​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ​ជំនួប​APEC​បន្ទាប់​នៅ​ឆ្នាំ​ក្រោយ​នៅ​ទីក្រុង​សាន់ ហ្វ្រា​ន​ស៊ី​​ស្កូ ។​

​ប្រា​យុទ្ធ​បាន​បើក​កិច្ចប្រជុំ​កាលពី​ថ្ងៃ​សៅរ៍​ជាមួយនឹង​ការអំពាវនាវ​អោយ​មេដឹកនាំ​ជំរុញ​របៀបវារៈ​APEC​ដោយ​បង្កើន​ពាណិជ្ជកម្ម​សេរី​នៅក្នុង​តំបន់​ប៉ាស៊ីហ្វិក​។​ហានិភ័យ​សន្តិសុខ​មិន​ស្ថិត​ក្នុង​របៀបវារៈ​នៃ​កិច្ច​​ប្រជុំ​ទេ តែ​លោក​ប្រា​យុទ្ធ​បាន​និយាយថា ការបាញ់​កាំជ្រួច​ជា​បន្តបន្ទាប់​របស់​កូរ៉េខាងជើង​ត្រូវបាន​លើក​មក​ពិភាក្សា​ហើយ​«​គ្រប់​គ្នាបាន​សម្តែង​ការព្រួយបារម្ភ​លើ​បញ្ហា​នេះ​»៕