ដោយៈ ទេពកង្រី / កំពង់ឆ្នាំងៈ នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ ព្រះគ្រូភិក្ខុជោ តប្បញ្ញោ កយ សិទ្ធ ព្រះចៅអធិការ រួមនឹងគណ:កម្មការ អាចារ្យវត្តសន្ទៃ ហៅវត្តអណ្តូងស្នាយ ស្ថិតនៅភូមិស្ពករាជ្យ ឃុំអណ្ដូងស្នាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បានផ្តល់ជូននូវ គ្រឿងឧបភោគបរិភោគ ជូនដល់រដ្ឋបាលឃុំអណ្តូងស្នាយ ដើម្បីយកទៅប្រើប្រាស់ តាមតម្រូវការ។

ចំពោះគ្រឿងឧបភោគបរិភោគ ជូនដល់រដ្ឋបាលឃុំ ក្នុងពេលនេះ មានអង្ករ មី ទឹកសុទ្ធភេសជ្ជៈ ទឹកត្រី និងបន្លុង និងថវិកាមួយចំនួន៕/V