​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ គណៈកម្មាធិការ​សុខាភិបាល​ជាតិ​ចិន​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា អាជ្ញាធរបានរកឃើញ​អ្នក​ឆ្លងកូវី​ដ​១៩​ថ្មី​ចំនួន​២៤.៤៣៥​នាក់​សំរាប់​ថ្ងៃ​សៅរ៍​ទី​១៩​វិច្ឆិកា ក្នុងនេះ​២.២៦៧​នាក់​ចេញ​រោគសញ្ញា និង​ជាង​២២.០០០​នាក់​ឆ្លង​មិន​ចេញ​រោគសញ្ញា​។​

​កាលពី​ថ្ងៃ​សៅរ៍ អាជ្ញាធរ​បាន​រាយការណ៍​អ្នក​ឆ្លងសរុប​ចំនួន​២៤.៤៧៣​នាក់​សំរាប់​ថ្ងៃ​សុក្រ​។​

​បុរស​វ័យ​៨៧​ឆ្នាំ​ម្នាក់​នៅ​ក្រុង​ប៉េកាំង​បាន​ក្លាយជា​ជនរងគ្រោះ​ដល់​ជីវិត​លើកដំបូង​គិត​ចាប់តាំងពី​ថ្ងៃ​២៦​ឧសភា ដោយ​នាំ​អោយ​ចំនួន​អ្នក​ស្លាប់​ដោយកូវី​ដ​១៩​នៅ​ចិន​ឡើងដល់​៥.២២៧​នាក់ គិត​ចាប់​តាំង​​ពី​ការផ្ទុះជំងឺឆ្លងសកលនេះ​ដំបូង​កាលពី​ជិត​បី​ឆ្នាំមុន​។​

​រដ្ឋធានី​ប៉េកាំង​បាន​រាយការណ៍​អ្នក​ឆ្លង​ថ្មី​៦២១​នាក់ កើន​ពី​៥១៥​នាក់​កាល​ពី​មួយ​ថ្ងៃមុន​។​

​ក្រុង​ក្វាង​ចូ​វ​ភាគខាងត្បូង ដែល​មាន​មនុស្ស​ជិត​១៩​លាន​នាក់​រស់នៅ បាន​រក​ឃើញ​អ្នក​ឆ្លង​ថ្មី​ចំនួន​៨.៤៣៤​នាក់ ក្នុងនេះ​ចេញ​រោគសញ្ញា​២០០​នាក់ បន្ទាប់​ពី​ឆ្លង​៨.៧១៣​នាក់​កាល​ពី​មួយ​ថ្ងៃមុន​។​

ក្នុងពេលជាមួយគ្នា ​មជ្ឈមណ្ឌល​ឧស្សាហកម្ម ចេងចូ​វ បាន​រក​ឃើញ​អ្នក​ឆ្លង​ថ្មី​១.១៨៧​នាក់ ក្រោយ​ឆ្លង​១.៥៦៧​នាក់​កាល​ពី​មួយ​ថ្ងៃមុន នៅពេល​ទីក្រុង​ចុង​ឈី​ញ មាន​អ្នក​ឆ្លង​ថ្មី​៤.៧១០​នាក់​ក្រោយ​៤.៧៤៤​នាក់​បាន​ឆ្លង​កាល​​ពី​មួយ​ថ្ងៃមុន​៕

​អាជ្ញាធរ​សុខាភិបាល​បាន​រាយការណ៍​មនុស្ស​ស្លាប់​ដោយកូវី​ដ​លើកដំបូង​នៅ​ចិន​ក្នុង​រយៈពេល​៦​ខែ​មកនេះ​