បន្ទាប់ពី​បានរៀបចំ​កិច្ចសន្ទនា សិទ្ធិមនុស្ស​អាស៊ាន ដោយ​ជោគជ័យ ក្នុង​ឆ្នាំ​២០១៣ ឆ្នាំ​២០១៤ និង​ឆ្នាំ​២០២១ មក គណៈកម្មការ​អន្តររដ្ឋាភិបាល​អាស៊ាន ទទួលបន្ទុក​សិទ្ធិមនុស្ស (​អាយ​ឆា​) បានរៀបចំ​កិច្ចសន្ទនា មួយទៀត នៅ​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០២២ នៅ​ខេត្តសៀមរាប ព្រះរាជាណាចក្រ​កម្ពុជា ដោយ​សហការ​ជាមួយ ក្រសួងការបរទេស ឥណ្ឌូណេស៊ី​​ គឺស្រប​នឹង​ការ​ប្រារព្ធ​កម្មវិធី អបអរសាទរ​ខួប ១០​ឆ្នាំ នៃ​សេចក្តីប្រកាស​សិទ្ធិមនុស្ស​អាស៊ាន (AHRD) និង​សេចក្តីថ្លែងការណ៍​ភ្នំពេញ ស្ដីពី​ការអនុម័ត សេចក្តីប្រកាស​សិទ្ធិមនុស្ស​អាស៊ាន ដែល​បានអនុម័ត នៅ​ឆ្នាំ​២០១២ ។​

Nov 20, 2022

លទ្ធផល​នៃ​កិច្ចសន្ទនា សិទ្ធិមនុស្ស​អាស៊ាន របស់​គណៈកម្មការ អន្តររដ្ឋាភិបាល​អាស៊ាន ទទួលបន្ទុក​សិទ្ធិមនុស្ស​

​ដោយៈ មុនី​រ័ត្ន / ភ្នំពេញៈ បន្ទាប់ពី​បានរៀបចំ​កិច្ចសន្ទនា សិទ្ធិមនុស្ស​អាស៊ាន ដោយ​ជោគជ័យ ក្នុង​ឆ្នាំ​២០១៣ ឆ្នាំ​២០១៤ និង​ឆ្នាំ​២០២១ មក គណៈកម្មការ​អន្តររដ្ឋាភិបាល​អាស៊ាន ទទួលបន្ទុក​សិទ្ធិមនុស្ស (​អាយ​ឆា​) បានរៀបចំ​កិច្ចសន្ទនា មួយទៀត នៅ​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០២២ នៅ​ខេត្តសៀមរាប ព្រះរាជាណាចក្រ​កម្ពុជា ដោយ​សហការ​ជាមួយ ក្រសួងការបរទេស ឥណ្ឌូណេស៊ី​។​

​ការរៀបចំ​កិច្ចសន្ទនា​សិទ្ធិមនុស្ស​អាស៊ាន ឆ្នាំនេះ គឺ​ស្រប​នឹង​ការ​ប្រារព្ធ​កម្មវិធី អបអរសាទរ​ខួប ១០​ឆ្នាំ នៃ​សេចក្តីប្រកាស​សិទ្ធិមនុស្ស​អាស៊ាន (AHRD) និង​សេចក្តីថ្លែងការណ៍​ភ្នំពេញ ស្ដីពី​ការអនុម័ត សេចក្តីប្រកាស​សិទ្ធិមនុស្ស​អាស៊ាន ដែល​បានអនុម័ត នៅ​ឆ្នាំ​២០១២ ។​