មន្ត្រី​ជំនាញ បង្ហាញ​មោទនភាព បន្ទាប់ពី​ចុះមក​សិក្សា​ផ្ទាល់ ផូស៊ីល​ឆ្អឺ​ង​ដាយ​ណូ​ស័​រ ដែល​រកឃើញ​ដំបូង​បំផុត នៅ​កម្ពុជា ក្នុង​ទឹកដី​ខេត្តកោះកុង​

​ដោយ​៖ ដេប៉ូ / កោះកុង​៖ បន្ទាប់ពី​ចុះ​ដល់ទី​កន្លែង​ដោយផ្ទាល់ នៃ​ទីតាំង​ផូស៊ីល​ដាយ​ណូ​ស័​រ ក្រុមមន្ត្រី​ជំនាញ បានបង្ហាញ​ក្តី​មោទនភាព ពី​ការដែល​ប្រទេស​កម្ពុជា បាន​រកឃើញ​សត្វ​សម័យ ដ៏​យូរលង់​មួយ​ប្រភេទ​នេះ ដែល​ស​ង្ឈឹ​ម​ថា នឹង​ផ្តល់​ផលប្រយោជន៍​ជាច្រើន ដល់​ពលរដ្ឋ​កម្ពុជា ក្នុងនេះ មាន​ទាំង​ការសិក្សា​ស្រាវជ្រាវ និង​ពិសេស អាច​ទាញ​រក​ចំណូល​ទៅលើ វិស័យ​ទេសចរណ៍​ទៀតផង​។​