ដោយ៖តារារិទ្ធ(ភ្នំពេញ)សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរ កម្ពុជា វៀតណាម និង បានឯកភាពជាមួយលោកប្រធានសភាវៀតណាមចំពោះការជំរុញកិច្ចសហប្រតិបត្តិការឲ្យកាន់តែស៊ីជម្រៅទៀត។សម្ដេចតេជោបានមានប្រសាសន៍ថាដៃគូនៃទំនាក់ទំនងសេដ្ឋកិច្ចល្អនិងជួយលើកកម្ពស់នៃទំនាក់ទំនងទាំងផ្នែកនយោបាយនិងផ្នែកដទៃទៀត ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាទទួលជួបសម្តែងការគួរសមជាមួយលោក វឿង ឌីញ ហ្វេ ( Vuong Dinh Hue) ប្រធានរដ្ឋសភាវៀត ណាមនាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២ នៅវិមានសន្តិភាព ។ (រូបថត៖ កុក គី)

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងបែបនេះនៅក្នុងជំនួបជាមួយលោក វឿង ឌីញ ហ្វេ ( Vuong Dinh Hue)ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀត ណាមនាព្រឹកថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០២២នៅវិមានសន្តិភាពរាជធានីភ្នំពេញខណៈដែលលោកអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា។

លោក អ៊ាង សុផល្លែត ជំនួយការផ្លាល់សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ឲ្យដឹងថា៖នៅក្នុងជំនួបនោះ លោក វឿង ឌីញ ហ្វេ បានសម្ដែងនូវការរីករាយចំពោះទំ នាក់ទំនងរវាងប្រទេសទាំងពីរ។ជាពិសេសខួប ៥០ឆ្នាំនៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ លោក វឿង ឌីញ ហ្វេ ក៏បានសំដែងការអបអរសាទរចំពោះសម្ដេចតេ ជោ ហ៊ុន សែន ដែលគ្រប់គ្រងជំងឺ covid 19 បានយ៉ាងជោគជ័យនិងបើកប្រទេសឡើងវិញបើកសេដ្ឋកិច្ចឡើងវិញ ។ លោកក៏បានសំដែងនូវការអបអរផងដែរចំពោះការ អភិវឌ្ឍន៍យ៉ាងឆាប់រហាររបស់កម្ពុជាជាពិសេសការដឹកនាំកិច្ចប្រជុំកំពូលអាស៊ាននិងកិច្ចប្រជុំពាក់ព័ន្ធនាពេលកន្លងទៅនេះទទួលបានជោគជ័យយ៉ាងធំធេង ។

លោក វឿង ឌីញ ហ្វេ ក៏បានសំដែងនូវការរីករាយចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ជាពិសេសកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្មក្នុងនោះទំហំពាណិជ្ជ កម្មរវាងប្រទេសទាំងពីរបានកើនឡើងរហូត ១០ ពាន់លានដុល្លារនៅឆ្នាំនេះ ។ លោក លោក វឿង ឌីញ ហ្វេ ស្នើឱ្យមានកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅថែមទៀតរវាង ប្រទេសទាំងពីរលើកគ្រប់វិស័យ ។

ជាការឆ្លើយតបសម្ដេចតេជោបានថ្លែងអំណរគុណចំពោះលោក វឿង ឌីញ ហ្វេ ដែលបានវាយតម្លៃចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរផងនិងលទ្ធផលនៃកិច្ចប្រជុំកំពូល អាស៊ាននិងកិច្ចប្រជុំពាក់ព័ន្ធផង ។ សម្ដេចតេជោបានឯកភាពជាមួយនិងលោក វឿង ឌីញ ហ្វេ ចំពោះការជំរុញកិច្ចចសហប្រតិបត្តិការឲ្យកាន់តែស៊ីជម្រៅថែមទៀត ។សម្ដេចតេជោបានមានប្រសាសន៍ថាដែគូនៃទំនាក់ទំនងសេដ្ឋកិច្ចល្អនិងជួយលើកកម្ពស់នៃទំនាក់ទំនងទាំងផ្នែកនយោ បាយនិងផ្នែកដទៃទៀត ៕