​ដោយៈ ដកស្រង់​ពី​វចនានុក្រម​សម្តេច​សង្ឃរាជ ជួន ណាត​

បញ្ញើក្អែក​

(​ប័​ញ​-​ញ៉ើ​—)

​នាមសព្ទ​

​មែក​ផ្ញើ​សាំ​ឬ​ផ្ញើប្រាណ​កើតចេញ​អំពី​មែកឈើ​ទាំងពួង មាន​ស្លឹក​ស្រួយ​សណ្ឋាន​ផ្សេង​អំពី​ស្លឹកឈើ​នោះ ( មាន​ពាក្យ​តំណាល​ថា កើត​ដោយ​សត្វ​ស្លាបមាន​ក្អែក​ជាដើម​បន្ទោឧច្ចារៈ​ដាក់​, ហាក់ដូចជា​កើត​ដោយសារ​ក្អែក​ជាដើម​ផ្ញើទុក ) ។ ( ព​. ប្រ​. ) : មនុស្ស​បញ្ញើក្អែក ឬ មនុស្ស​ផ្ញើប្រាណ គឺ​មនុស្ស​ដែល​ឥត​ផ្ទះ​លំនៅ ឥត​ទ្រព្យធន​អ្វី​សោះ​ទាំងមុខ​ការ​របរ​អ្វីមួយ​ក៏​គ្មាន​ដែរ នៅ​ជ្រករ​ស់ទាំង​ត្រដរ​ដោយសារ​គេ ។ កូន​ដែល​កំព្រា​ឥត​ម្ដាយ​អាពុក​តាំងពី​នៅ​ជា​ទារក​ឬ​ទារិកា ពុំទាន់​ដឹង​អ្វី​សោះ​នៅឡើយ គេ​យកមក​ចិញ្ចឹម​ដូច​កូនបង្កើត​, ព​. ទ្រ​. ​ថា បញ្ញើក្អែក ឬ កូន​បញ្ញើក្អែក ដែរ : វា​ជា​កូន​បញ្ញើក្អែក​ទេ ប៉ុន្តែ​ខ្ញុំ​ទុក​វា​ដូចជា​កូនបង្កើត ( ច្រើនតែ​និយាយ​កំបាំងមុខ ) ។​

​បដិភាគ​

(​ប៉ៈ​ដិ​ភាក​)

​នាមសព្ទ​

( បា​.; សំ​. ប្រតិភាគ ) ចំណែក​ប្រៀប​ធ្រៀ​ប​, ដំណើរ​ប្រដូច​, ដំណើរ​ដូចគ្នា ។ បដិភាគនិមិត្ត ( ប៉ៈ​ដិ​ភា​គៈ​និមិត ) និមិត្ត​ដែល​ប្រាកដ​ដូច​ភាព​ដើម​គឺ​ការ​ឃើញ​អ្វីៗ​ដរាប​ដល់​កើត​អារម្មណ៍​ស៊ប់​ជាប់​ភ្នែក ធ្មេចភ្នែក​ក៏​ឃើញច្បាស់​ប្រាកដ ដូចគ្នា​នឹង​បើកភ្នែក​មើល ( ព​. ពុ​. ច្រើន​ប្រើ​ខាង​ការ​ចម្រើន​សមថកម្មដ្ឋាន ) ។​

​បណ្ដាក់​

​កិរិយាសព្ទ​

​ទិញ​ឬ​ដូរ​ដោយ​ដាក់​ដើមទុន​មុន គឺ​ដាក់​ប្រាក់​ឬ​ទំនិញ​អ្វីមួយ​ជឿ​ឲ្យ​ទៅ​អ្នក​ដែល​ទ័លក្រ​ត្រូវ​ការយកថ្លៃ​មុន​ហើយនឹង​យក​របស់​ដែល​ត្រូវ​ទិញដូរ​នោះ​ជា​ខាងក្រោយ ក្នុង​កំណត់​រដូវ​របរ មាន​ស្រូវ​និង​គ្រាប់ពោត​ជាដើម ដើម្បី​ឲ្យ​មាន​ចំណេញ​ជាង​ទិញដូរ​ដល់ដៃ​
​បណ្តាក់​ស្រូវ​, បណ្តាក់​គ្រាប់ពោត​, បណ្តា​ក់ស្ករ ។​
​ដាក់​រាយ​គ្នា​ឲ្យ​នៅ​បន្ត​ហែៗ​បណ្តោយ​តាម​ដងផ្លូវ​ឬ​ទី​ផ្សេងៗ​
​កងទ័ព​បណ្តាក់​គ្នា​តាម​ដងព្រៃ​ដើម្បី​ចាំ​ស្កាត់​ប្រយុទ្ធ​នឹង​ពួក​ខ្មាំង​; តាម​រឿងព្រេង​ខ្មែរ​ថា ទន្សាយ​ចាញ់​ប្រាជ្ញា​ខ្យង ក្នុង​រឿង​ភ្នាល់​រត់ប្រណាំង​គ្នា ព្រោះ​ខ្យង​បណ្ដាក់​គ្នា​ហែ​តាម​មាត់បឹង ឲ្យ​ឆ្លើយ​កូ៎កៗ នៅខាងមុខ​ជា​ដរាប​គ្រប់​តែ​ខណៈដែល​ទន្សាយ​ស្រែកហៅ ។ ពាក្យ​ដែល​គេ​តែង​និយាយថា បណ្ដាក់​គ្នា​រដឹក​ដូច​ខ្យង គឺ​ជាប់ទាក់ទង​មកពី​រឿង​នោះឯង ។​

​កិរិយាវិសេសន៍​

​ដែល​សន្មត​កំណត់​ផ្លាស់ប្តូរ​វេន​គ្នា គឺ​ម្នាក់​ចេញទៅ​ម្នាក់​ចូលមក​ដល់​, ម្នាក់​ចុះទៅ​ម្នាក់​ឡើងមក​ដល់​, ម្នាក់​ដេក​ម្នាក់​ភ្ញាក់ឡើង​, ម្នាក់​ទៅ ម្នាក់​នៅចាំ ជា​បន្តបន្ទាប់​គ្នា​យ៉ាងនេះ​ជាដើម ក៏​ហៅថា បណ្តាក់ ដែរ​
​ដេក​បណ្តាក់​គ្នា​, រត់​បណ្តាក់​គ្នា​, ថ្ងៃនេះ ផ្ទះ​ខ្ញុំ​មាន​ភ្ញៀវ​ច្រើន​ម្នាក់​ចេញ​ម្នាក់​ចូល​ដូច​គេ​បណ្តាក់​គ្នា ។​

បន្លែង​

(​បន់​-​ល៉ែ​ង​)

​កិរិយាសព្ទ​

​ធ្វើ​ឲ្យ​សប្បាយចិត្ត​ដោយ​កំដរ​នឹង​ល្បែង​, កម្សាន្ត​ចិត្ត​ដោយមាន​ល្បែង​ជា​គ្រឿងផ្សំ​ឬ​ជា​ជំនួយ​ផង​
​លេងភ្លេង​ច្រៀង​បន្លែង​កុំ​ឲ្យ​អផ្សុក ។​

​បព្វជិតនាម​

(​ប័​ប​-​ពៈ ជិ​តៈ នាម​)

​នាមសព្ទ​

( បា​. បព្វជិត “​អ្នកបួស​” + នាម “​ឈ្មោះ​” ) ឈ្មោះ​នៃ​អ្នកបួស​, ឈ្មោះ​សម្រាប់​អ្នកបួស ( ដែល​ប្រើ​ជា​បាលី ) គឺ​នាម​ដែល​ចុះ​លើ​សន្លឹក​ឆាយា​សម្រាប់​ភិក្ខុ ឬ​ដែល​ចុះ​លើ​សន្លឹក​សង្ឃដីកា សម្រាប់​សាមណេរ សម្រាប់​ហៅ​ជា​ជំនួស​នាម​កាលដែល​នៅ​ជា​គ្រហស្ថ​, ដូចជា​នាម​ថា ខេ​មាន​ន្ទោ​, ខេ​មា​ភិ​រ​តោ​, ច​ន្ទា​ភោ​, ជោ​ត​ញ្ញា​ណោ​, ពុទ្ធរ​ក្ខិ​តោ ជាដើម : ភិក្ខុ​សួស្តិ៍​-​សយ មាន​បព្វជិតនាម​ជា ព្រហ្ម​ប​ណ្ឌិ​តោ​; សាមណេរ មាស​-​ម៉ុម មាន​បព្វជិតនាម​ជា សី​លាន​ន្ទោ ។ ល ។ តាម​ទម្លាប់​ឬ​លំ​អាន​ក្នុង​វិន័យ​ពុទ្ធសាសនា​, កាលបើ​កុលបុត្ត​បាន​បួស​ជា​សាមណេរ​ឬ​បាន​ឧបសម្បទា​ជា​ភិក្ខុ​រួចហើយ គេ​មិន​ហៅ​ឈ្មោះ​ដើម​កាលដែល​នៅ​ជា​គ្រហស្ថ​នោះទេ គេ​ហៅ​ចំពោះតែ​បព្វជិតនាម​ជានិច្ច ទោះ​សរសេរ​ចុះ​ក្នុង​បញ្ជី​ឬ​ក្នុង​លិខិត​ផ្សេងៗ​ជា​ផ្លូវការ ក៏​គេ​ប្រើ​ចំពោះតែ​បព្វជិតនាម​នោះឯង អ្នកផង​គេ​ស្គាល់​តែ​នាម​ក្នុង​ផ្នួស​ថា​ជា​ឈ្មោះ​នៃ​ភិក្ខុ​ឬ​សាមណេរ​នោះៗ​ប៉ុណ្ណោះ ។ ( អ្នក​ឥណ្ឌា​, លង្កា​, ភូមា​, មន​, គេ​ប្រតិបត្តិ​តាមបែប​នេះ​ជា​ដរាប ) ។​