​ដោយៈ ដកស្រង់​ពី​វចនានុក្រម​សម្តេច​សង្ឃរាជ ជួន ណាត​

​បម្រើ​

(​បំ​-​រ៉ើ​)

កិរិយាសព្ទ​

​ធ្វើការ​តាម​ពាក្យ​ដែល​គេ​ប្រើ​, ចាត់ចែង​អ្វីៗ​ដែល​គេ​ត្រូវ​ប្រើ​
​បម្រើមាតាបិតា​, បម្រើភ្ញៀវ ។​
​បម្រើបម្រាស់ ( ម​. ព​. បម្រាស់ ) ។ បម្រើភ្លើង (​ព​. ប្រ​.) ដុត​ភ្លើង​ឲ្យ​ឆេះ​ហើយ​ថែទាំ​ភ្លើង ។ បម្រើរាជការ ធ្វើ​ការជូន​រាជការ ឬ​ទទួល​ឋានន្ដរ​ជា​មន្ត្រី​កាន់​មុខការ​របស់​រដ្ឋ ។ ល ។​

​នាមសព្ទ​

​អ្នក​ដែល​គេ​ប្រើ​, អ្នកទទួល​ភារកិច្ច​តាម​បង្គាប់​អ្នក​ប្រើ​
​បាន​ចាត់​បម្រើ​ឲ្យ​ទៅហើយ​; មាន​បម្រើ​របស់​ក្រសួង . . . មក​ប្រាប់ថា . . . ។​
​រដ្ឋ​បម្រើ ( រាត់​-​ឋៈ​— ) អ្នក​បម្រើការ​របស់រ​ដ្ឋ​
​មន្ត្រី​គ្រប់​តំណែង​សុទ្ធតែជា​រដ្ឋ​បម្រើ ។​
​ព្រះរាជ​បម្រើ ( —​ជៈ​— ) អ្នកបម្រើ​នៃ​ព្រះរាជា​គឺ​អ្នក​ដែល​ព្រះរាជា​ទ្រង់​ប្រើ ។ សង្ឃ​បម្រើ ( សង់​-​ឃៈ​— ) បម្រើ​របស់​ភិក្ខុសង្ឃ ។ ល ។​

​គុណសព្ទ​

​ដែល​…​សម្រាប់​ប្រើ​
​គោ​បម្រើ ។ ល ។​

​បរមាភិសេក​

(​ប៉ៈ​រ៉ៈ​ម៉ា​ភិ​សែក​)

​នាមសព្ទ​

( បា​. បរម + អភិសេក ) ការ​អភិសេក​ដ៏​ឧ​ត្ត​ម គឺ​ការ​បាន​ត្រាស់​នៃ​ព្រះសម្មាសម្ពុទ្ធ ដែល​ពួក​ទេវតា​ត្រេកអរ​បាចសាច​ផ្កា​ទិព្វ​ផ្សេងៗ និង​ការ​រលាស់​ទឹក​ក្រអូប​បូជា​ថ្វាយ​ជយមង្គល ។ ការ​ស្រោច​ទឹកក្លស់ទឹកស័ង្ខ ដ៏​ឧត្តុង្គឧត្តម​ចំពោះ​ក្សត្រិយ៍ ដើម្បី​លើកតម្កើង​ព្រះអង្គ​ឲ្យ​បានជា​ក្សត្រិយ៍​ទ្រង់​រាជ្យ​ពេញទី​
​ព្រះមហា​ក្សត្រិយ៍​អង្គ​នេះ តាំងពី​ទ្រង់​បានទទួល​បរមាភិសេក​ហើយ​មក ទ្រង់​ប្រព្រឹត្ត​កាន់ខ្ជាប់​នូវ​ទសពិធរាជធម៌​ជា​ដរាប ។ ម​. ព​. អភិសេក ផង ។​

​បរិត្ត​

(​ប៉ៈ​រ៉ិ​ត​)

នាមសព្ទ​

( បា​. ) ធម៌​សម្រាប់​ការពារ​សេចក្ដី​អន្ដរាយ​
​និមន្ត​លោក​ចម្រើន​ព្រះ​បរិត្ត ។​

​បរិវារ​

(​ប​រ៉ិ​វ៉ា​)

​នាមសព្ទ​

( សំ​. បា​. បរិវារ ) អ្នក​ចោមរោម​កំដរ​, អ្នក​ហែហម​ជា​កិត្តិយស​; អ្នក​ត្រៀមខ្លួន​រង់ចាំ​បម្រើ​, អ្នកបម្រើ ។​

​បារគូ​

(​បារៈគូ​, ឬ ត​. ទ​. ថា បា​គូ​)

​នាមសព្ទ​

( បា​. ) អ្នក​ដល់​នូវ​ត្រើយ​នៃ​វិទ្យា (​ព្រាហ្មណ៍​អ្នករៀន​ចេះ​ចប់​ត្រៃវេទ​); អ្នក​ដល់​នូវ​ត្រើយ​គឺ​ព្រះ​និ​ពា្វ​ន ( ព្រះអរហន្ត ) ។ ពាក្យ​នេះ ខ្មែរ​យើង​ប្រើ​ជាស​ម្តី​ហៅ​ពួក​ព្រាហ្មណ៍​អ្នកធ្វើ​រាជការ​ក្នុង​ព្រះបរមរាជវាំង មានមុខ​ក្រសួង​ខាង​ការ​ចាំ​រក្សា​ថែទាំ​ព្រះខ័នរាជ្យ​និង​ទេវរូប​ផ្សេងៗ​, ជា​អ្នកសម្រេច​កិច្ច​ដែលជា​លទ្ធិព្រាហ្មណ៍ តាម​រាជប្រពៃណី​នៃ​ព្រះមហា​ក្សត្រិយ៍​រៀងរាល់​ព្រះអង្គ​ក្នុង​កម្ពុជរដ្ឋ តាំងពី​ព្រេងនាយ​ដរាប​មកដល់​សព្វថ្ងៃនេះ​
​ពួក​បារគូ​ផ្លុំស័ង្ខ​ថ្វាយ​ជយមង្គល ។ បារគូបុរោហិត គឺ​បារគូ​ជា​រាជបុរោហិត ឬ ជា​រាជគ្រូ​ក្នុង​រជ្ជកាល​បុរាណ​ព្រេងនាយ ។​