​ដោយៈ ដកស្រង់​ពី​វចនានុក្រម​សម្តេច​សង្ឃរាជ ជួន ណាត​

​បិតរ​

(​បិ​-​ដ​)

​នាមសព្ទ​

(​បា​. បិ​តុ > បិតរ​; សំ​. បិ​ត្ឫ > បិតារ​) បិតា ( ឪពុក ) ។ ពាក្យ​នេះ​ខ្មែរ​យើង​ប្រើ​ជា​ឈ្មោះ​ព្រះ​រាជពិធី​មួយ មាន​ចាក់ទឹកដូង​ច្រួច​សែន​រំឭក​ដល់​ពួក​បុព្វបុរស​ក្នុង​រាជត្រកូល ហៅថា ថ្វាយ​ព្រះ​បិតរ ឬ ថ្វាយ​ព្រះ​បិដរ គឺ​សែន​រំឭក​ទៅ​ព្រះ​ញាតិវង្សានុវង្ស​ដែល​សេ្ត​ច​ទៅកាន់​បរលោក​ហើយ ។​

​បុព្វេសន្និវាស​

(​បុ​ប​-​ពេ​សន់​-​និវាស​)

នាមសព្ទ​

( បា​. ) ដំណើរ​ធ្លាប់​នៅ​រួមគ្នា​ពី​ក្នុង​ជាតិ​មុន គឺ​ធ្លាប់ជា​ស្វាមីភរិយា​នៅ​រួម​កិច្ចការ​សុខទុក្ខ​ជាមួយគ្នា​ពី​ក្នុង​ជាតិ​មុន​មក​
​បុរស​ស្ត្រី​ដែលមាន​បុព្វេសន្និវាស​, កាលបើ​បាន​ជួបគ្នា​, រមែងតែ​ចាប់ចិត្ត​ប្រតិព័ទ្ធ​សេ្ន​ហា​រកគ្នា​យ៉ាង​មាំ ត្រូវ​អធ្យាស្រ័យ​គ្នា​ជា​ដរាប ( គូ​នៃ​បុរស​ស្ត្រី​នុះ ហៅថា គូព្រេង ) ។​

​បូរាណ​

(​បូរ៉ាន​)

គុណសព្ទ​

( សំ​. បា​. បុរាណ ) មានន័យ​ដូចគ្នា​នឹង បុរាណ ដែរ​, ជា​ពាក្យ​សម្រាប់​ប្រើ​ខ្លះ​ចំពោះតែ​ក្នុង​កាព្យ ដែលមាន​សម្ផស្ស​ត្រូវ​ថា​ឲ្យ​វែង ឲ្យ​យឺត​, ឯ​ពាក្យរាយ​ត្រូវ​សរសេរ ត្រូវ​និយាយថា បុរាណ ជា​ដរាប ។ ពាក្យកាព្យ​ដែល​ត្រូវ​ប្រើ បូរាណ នោះ ដូចជា : រី​អក្សរ​ខ្មែរ​យើង​សព្វថ្ងៃ អ្នកប្រាជ្ញ​លោក​ច្នៃ​តាម​លំ​អាន ចាស់ព្រឹទ្ធាចារ្យ​ពី​បូរាណ ដែល​បាន​ហាត់រៀន​តៗ​មក ។ មួយ​យ៉ាង​ថា​
​ខ្ញុំ​រៀនអក្សរ​ជាតិ ពុំ​ឃ្លៀងឃ្លាត​ក្លាយ​ប៉ុន្មាន រៀន​តាមបែប​បូរាណ លោកគ្រូ​បាន​ពន្យល់​ដែរ ។​
​បូរាណ សម្រាប់​ប្រើ​ចំពោះតែ​ក្នុង​កាព្យ​ដូច្នេះ​ឯង ( ម​. ព​. បុរាណ និង បោ​រាណ ទៀតផង ) ។​

​ប្រគំ​

​កិរិយាសព្ទ​

​លេងភ្លេង​រងំ​នាំ​ឲ្យ​ស្រណោះ​, លេងភ្លេង​កំដរ​ឲ្យ​ក្សាន្តចិត្ត . . .
​ប្រគំ​តន្ត្រី​មួយ​វង់ ។​

​ប្រទេច​

​កិរិយាសព្ទ​

​ជេរ​ដោយ​ពាក្យ​បូរបាច់​ឲ្យ​គេ​វិនាស​អន្ដរាយ​ហិនហោច ។ ប្រទេចផ្ដាសា ប្រទេច​ដាក់​បណ្ដាសា​ឲ្យ​គេ​វិនាស​ហិនហោច ។​