​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖​ក្រុមបាល់ទាត់​ជំរើសជាតិ​ប៉ូឡូញ​បាន​ធ្វើដំណើរ​ទៅកាន់​ប្រទេស​កាតា​សំរាប់​ចូលរួម​ប្រកួត​បាល់ទាត់​ដណ្តើម​ពានរង្វាន់​ពិភពលោក​(World Cup)​ក្រោម​ការ​អម​ការពារ​​ដោយ​យន្តហោះ​ចម្បាំង​F-16 បន្ទាប់​ពី​កាំជ្រួច​មួយ​ហោះចូល​ភូមិ​ប៉ូឡូញ​នៅក្បែរ​ព្រំដែន​អ៊ុយ​ក្រែន​សម្លាប់​មនុស្ស​ពីរ​នាក់​កាលពី​ថ្ងៃ​អង្គារ​។​

​អាជ្ញាធរ​កំពុងបើក​ការស៊ើបអង្កេត​ដើម្បី​កំណត់​ថា​តើ​កាំជ្រួច​នោះ​ត្រូវ​បាន​បាញ់​ចេញ​ដោយ​ទាហាន​រុស្ស៊ី​ឬ​ដោយ​កងកម្លាំង​អ៊ុ​យក្រែន តែ​មាន​ការសន្និដ្ឋាន​ជំហាន​ដំបូង​ថា​វា​ជា​កាំជ្រួច​នៃ​ប្រព័ន្ធ​ការពារ​​ដែនអាកាស​ដែល​ទាហាន​អ៊ុយ​ក្រែន​បាញ់ស្កា​ត់​កាំជ្រួច​រុស្ស៊ី​និង​រាល​ចូល​ប៉ូឡូញ​ដោយ​ចៃដន្យ​

​ក្នុង​ការបង្ហាញ​សញ្ញា​មួយ​ថា​ប៉ូឡូញ​មិន​ចង់អោយ​ក្រុមកីឡា​របស់​ខ្លួន​ប្រឈម​នឹង​គ្រោះថ្នាក់​មើលមិនឃើញ ប្រទេស​សមាជិក​អង្គការ​ណា​តូ​នេះ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​បានបង្ហាញ​យន្តហោះ​ដឹក​អ្នកដំណើរ​មួយ​​ដែល​ដឹក​ក្រុម​ជំរើសជាតិ​ប៉ូឡូញ ក្រោម​ការ​អម​ការពារ​ដោយ​យន្តហោះ F-16​មួយគូ​។​

​ក្រុម​ជំរើសជាតិ​បាន​សរសេរ​បង្ហោះ​ក្នុង​ទ្វី​ត​ធឺ​ថា​« យើង​ត្រូវ​បាន​អម​ការពារ​ទៅកាន់​ព្រំដែន​ខាងត្បូង​ប៉ូឡូញ​ដោយ​យន្តហោះ​F16​។​អរគុណ​និង​ស្វាគមន៍​អាកាសយានិក​!»​។​

​ក្រុម​ជំរើសជាតិ​ប៉ូឡូញ​ត្រូវបាន​ការពារ​ដោយ​យន្តហោះ​F16​ទៅកាន់​ព្រំដែន​ប៉ូឡូញ​ខាងត្បូង​ក្នុងពេល​ជិះ​យន្តហោះ​ស៊ីវិល​ទៅកាន់​កាតា​កាលពី​ថ្ងៃ​ព្រហស្បតិ៍​

​អក្សរ​«​សាធារណរដ្ឋ​ប៉ូឡូញ​»​ត្រូវ​បាន​សរសេរ​លើ​យន្តហោះ ខណៈ​កន្ទុយ​របស់​វា​មាន​ដាក់​រូប​មេដឹកនាំ​ប៉ូឡូញ​ចាប់ពី​ឆ្នាំ​១៩១៨​ដល់​២០១៨​។​

​វីដេអូ​ក៏​បាន​បង្ហាញ​ក្រុម​ជំរើសជាតិ​ថត​ជាមួយ​បុគ្គលិក​មុន​ឡើង​ជិះ​យន្តហោះ​

​កំពូល​តារាបាល់ទាត់​រ៉ូ​ប៊ឺត ឡេ​វ៉ាន់ដូ​វស្គី​(Robert Lewandowski)​និង​មិត្ត​រួម​ក្រុម​របស់​លោក​សង្ឃឹមថា​ពួកគេ​នឹង​ដឹកនាំ​ក្រុម​ប៉ូឡូញ​ចេញពី​ពូ​ល​C​សំ​រាប់ការ​ទាត់​ជំ​រុះ​ដំបូង​ចាប់តាំងពី​ឆ្នាំ​១៩៨៦​។​World Cup​នឹង​ចាប់ផ្តើម​ប្រកួត​នៅ​យប់​ថ្ងៃអាទិត្យ​ដោយ​ក្រុម​ម្ចាស់ផ្ទះ​កាតា​ត្រូវ​ប៉ះ​ជាមួយ អេក្វាឌ័រ​។​ចំណែក​ប៉ូឡូញ ត្រូវ​ប៉ះ​ម៉ិក​ស៊ិច​លើកដំបូង​នៅ​ថ្ងៃ​អង្គារ​៕