​ឆ្នាំជូត​

 

​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ​តែង​មិន​មានការ​ជឿនលឿន​ដូច​ការរំពឹងទុក​នោះឡើយ ហើយ​ឱ្យ​ប្រយ័ត្ន​គ្រោះ​ចាញ់បោក​គេ​ថែមទៀត​។​ការប្រកប​ការងារ​ត្រូវ​យកចិត្តទុកដាក់​គ្រប់គ្រង​អារម្មណ៍​ឱ្យបាន​ល្អ​ពីព្រោះ​ងាយ​ជួប​នូវ​រឿង​រាវ​ជម្លោះ​វិវាទ​ជាមួយ​ក្រុមមនុស្ស​នៅ​ជុំវិញខ្លួន​ណាស់​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​ធ្វើ​អ្វី​ក៏ដោយ​មិន​ត្រូវយក​ភាព​មោហៈ​ទោសៈ​ដាក់ខ្លួន​ឡើយ​ប្រយ័ត្ន​ឥត​ការ​អ្វី​សោះ​យក​រឿង​រាវ​ដាក់ខ្លួន ហើយ​បាត់បង់​ចំណូល​ឥតអំពើ​។​
រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ត្រូវមាន​ការប្រយ័ត្នប្រយែង​ពី​ការ​វាចារ​សម្តី​ទៅរក​គ្នា​បន្តិច​ព្រោះ​ងាយ​កើតរឿង​រាវ​ចម្រូងចម្រាស​ណាស់​៕

 

​ឆ្នាំឆ្លូវ​

 

​រាសី​ខ្ពស់ត្រដែត​។​ដំណើរ​ជីវិត​បាន​ផ្លាស់ប្តូរ​មក​ល្អប្រសើរ​ដោយ​ក្នុងនេះ​អ្នក​អាច​ទទួលដំណឹង​ល្អ ហើយ​កិច្ចការងារ​និង​ប្រាក់កាស​ក៏​ជឿនលឿន​ទៅមុខ​។​ការប្រកប​ការងារ​ឃើញ​ថាបើ​លោកអ្នក​ចង់​ជួបចរចា​ឬ​និយាយ​អ្វីមួយ​ដែលជា​រឿង​សំខាន់​ជាមួយ​ចៅហ្វាយនាយ​ឬ​ធ្វើ​អ្វីមួយ​តែង​ហុច​ផល​ល្អ​ជាង​អាក្រក់​ជានិច្ច​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ចម្រើន​លូតលាស់​ទៅមុខ​គួរសម ម្ល៉ោះហើយ​ជា​ឱកាសល្អ​ក្នុងការ​បណ្តាក់ទុន​ឬ​ធ្វើ​អ្វីមួយ​ព្រោះ​តែង​ហុច​ផ្លែផ្កា​គួរ​ជាទី​ពេញចិត្ត​អញ្ចឹង​ដែរ​។​
រីឯ​បញ្ហា​គូស្នេហ៍​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​បើ​លោកអ្នក​ចង់​ផ្សំផ្គុំ​គ្រួសារ​ជា​ពេលវេលា​ល្អ​ណាស់​៕

 

​ឆ្នាំខាល​

 

​រាសី​ល្អជា​មធ្យម​។​ទាំង​ស្ត្រី​បុរស​ ការធ្វើដំណើរ​ទៅណា​ទីជិត​ឆ្ងាយ​ឱ្យ​ប្រយ័ត្ន​ជួប​រឿង​គ្រោះ​ចាញ់បោក​គេ​ដោយ​ប្រការ​ណាមួយ​។​ការប្រកប​ការងារ​នៅថ្ងៃនេះ​ឃើញថា​មានការ​ជឿនលឿន​ទៅមុខ​សន្សឹមៗ​ហើយ​ធ្វើ​អ្វី​ក៏​តែង​ឆ្លើយតប​ផល​គ្រាន់​ជាទី​គាប់ចិត្ត​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​ចង់​បើកហាង​ថ្មី​ឬ​ប្តូរ​មុខរបរ​ថ្មី​ជា​ឱកាស​ប្រពៃ​មួយ​ដែរ​ព្រោះ​អាច​មានការ​ជឿនលឿន​ទៅមុខ​ជានិច្ច​។​
រីឯ​សេចក្តីស្នេហា​ប្រុស​ស្រី​មាន​ការចេះ​អត់ឱន​ឱ្យ​គ្នា​និង​ផ្អែមល្ហែម​ដូច​សព្វមួយដង​៕

 

​ឆ្នាំថោះ​

 

​រាសី​ល្អជា​មធ្យម​។​ការរស់នៅ​មិនមាន​អ្វី​ប្រទាំង​ប្រទើស​គួរកត់សម្គាល់​ទេ ហើយ​បើ​មានការ​ប្រយ័ត្នប្រយែង​នោះ​ដំណើរ​ជីវិត​មាន​ភាពរលូន​ល្អ​ដូច​សព្វមួយដង​។​នៅថ្ងៃនេះ​ការប្រកប​ការងារ របស់លោក​អ្នក​គាប់ប្រសើរ​គួរសម ហើយ​បើទោះបី​ធ្វើ​អ្វី​ក៏​តែង​មានការ​ចម្រើន​លូតលាស់​សន្សឹមៗ​ទៅមុខ​ជានិច្ច​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ បើ​ចង់​សាកល្បង​ជួញ​ឆ្ងាយ​ក៏​តែង​ផ្តល់​ផល​ល្អៗ​មកវិញ​ផងដែរ​។​
រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ជឿនលឿន​ទៅមុខ និង​មាន​ភាព​ស្រស់ស្រាយ​ប្រពៃ​៕

 

​ឆ្នាំរោង​

 

​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​លោកអ្នក​មិនអាច​ប្រមាថ​លើ​អ្វីមួយ​បានឡើយ ពិសេស​បញ្ហា​ជុំវិញខ្លួន​ពីព្រោះថា​ងាយ​កើតជា​រឿង​រាវ​អាក្រក់​មកដល់​អាត្មា​ខ្លួន​ណាស់​។​សម្រាប់​អំឡុង​ពេលនេះ​បុរស​ធ្វើ​អ្វី​ក៏ដោយ​ពុំ​មានការ​លេចធ្លោ​ទេ ពីព្រោះថា​លោកអ្នក​មាន​ឧបសគ្គ និង​រឿង​រាវ​រត់​ចូល​ផងដែរ​។​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​លោកអ្នក​ជួប​បញ្ហា​ខ្សត់ខ្សោយ​អតិថិជន​ឯ​ផល​កម្រៃ​ទៀតសោត​អ្នកខ្លះ​រក​បង្គ្រប់​ឆ្នាំងបាយ​សឹង​មិន​គ្រាន់​ផង​។​
​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានដំណើរ​ប្រទាំង​ប្រទើស​ដែល​ងាយ​កើតរឿង​ជម្លោះ​វិវាទ​ណាស់​៕

 

​ឆ្នាំម្សាញ់​

 

​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ចរចា​ឬ​ទំនាក់ទំនង អ្វីមួយ​ពីព្រោះថា​ផ្តល់​ផល​ល្អ​ដូច​សព្វមួយដង​។​ការប្រកប​ការងា​រវិ​ញ លោកអ្នក តែងមាន​មនុស្ស​ជួយ​ជ្រោមជ្រែង​ច្រើន ហើយ​ទោះ​ធ្វើ​អ្វី​តែង​អាច​ទម្លុះទម្លាយ​ដល់ ចប់ ចុង ចប់ ដើម​ទៀតផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទាំង​ការ​ជួញ​ទីជិត​ឆ្ងាយ​មិន​ថា ផ្លូវគោក ផ្លូវទឹក តែងមាន​ភាព​សុខដុម និង អាច​រក​ផល​កម្រៃ​គ្រាន់​ជាទី​កក់ក្តៅ​។
​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​បើ​មាន​លក្ខ​ណះ​ទុំ​ជោរ ហើយ​ជា​ពេលវេលា​ល្អ​សម្រាប់​រៀបចំ​អាពាហ៍ពិពាហ៍​បំផុត​៕

 

​ឆ្នាំមមី​

 

​រាសី​ខ្ពស់ត្រដែត​។​ការរស់នៅ​បញ្ហាលំបាក​បាន​ធូរស្បើយ​វិញ​ខ្លះ ហើយ​បញ្ហា​ខ្លះទៀត​ដែល​មិន​ធ្លាប់​ដោះស្រាយ​ចេញ​ក៏​អាច​ដោះស្រាយ​ចេញ​បាន​ផងដែរ​។​ក្នុងថ្ងៃនេះ​បើ​ចង់​ធ្វើ​អ្វី​ក៏ដោយ​មិនត្រូវ​រង់ចាំ​យូរ​ឡើយ ហើយ​ត្រូវ​ចងចាំ​ថា​ផ្លែផ្កា​ល្អៗ​តែងមាន​ច្រើន​ចំពោះមុខ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ចម្រើន​លូតលាស់​ប្រពៃ ម្ល៉ោះហើយ​ជា​ឱកាសល្អ​ក្នុងការ​ពង្រីក​មុខរប​រ​ឬ​ទិញ​ទីកន្លែង​លក់ដូរ​។​
សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​លូតលាស់​និង​ផ្អែមល្ហែម​ប្រៀបបាន​ទៅនឹង​ទឹកឃ្មុំ​៕

 

​ឆ្នាំមមែ​

 

​រាសី​ស្រុតចុះ​។​ដំណើរ​ជីវិត​របស់លោក​អ្នកធ្លាក់​ស្រុតចុះ ម្ល៉ោះហើយ​ដំណើរ​ជីវិត​បាន​ជួប​នូវលើ​កំណាត់​ផ្លូវ​រដិបរដុប​ច្រើន​វិញ ។​ការប្រកប​ការងារ​លោក​អ្នក​តោង​តែ​ប្រយ័ត្នប្រយែង និង​ពិសេស​ត្រូវ​យកចិត្ត​ត្រជាក់​ដាក់ខ្លួន​ទើប​គ្មាន​បញ្ហា​មិនល្អ​ណាមួយ​ចោទឡើង​។​អ្នកជំនួញ​ទីជិត​ឆ្ងាយ​អំឡុង​ពេលនេះ​ប្រាក់កាស​រកបាន​ដោយ​កម្រ​បន្តិច តែ​យ៉ាងណា​លោកអ្នក​តោង​តែ​អត់ធ្មត់​តស៊ូ ហើយ​តោង​តែ​ចងចាំ​ថា​ដំណើរ​ជីវិត​មាន​ចុះ​មាន​ឡើងជា​រឿង​ធម្មតា​។​
សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​បើជា​ស្នេហា​ថ្មីថ្មោង​មិនត្រូវ​ជ្រួលជ្រើម​ខុស​បែបបទ​ពីព្រោះថា​សុទ្ធសឹង​នាំ​ផល​លំបាក​នា​គ្រាក្រោយ​ប៉ុណ្ណោះ​៕

 

​ឆ្នាំវក​

 

​រាសី​ល្អជា​មធ្យម​។​ការរស់នៅ​ទោះ​ទៅដល់​ទីណា​ចូរ​ចេះ​ប្រុងប្រយ័ត្ន​ពីព្រោះថា​ងាយ​ធ្លាក់​ក្នុង​គ្រោះ​ចាញ់បោក​គេ​ណាស់​។​ការបំពេញ​ការងារ​ថ្ងៃនេះ​វិញ​ឃើញថា​មានការ​ជឿនលឿន​តិចតួច ហើយ​បើ​ខូចខាត​នោះ​ច្រើន​បន្តិច​គប្បី​មានការ​ប្រយ័ត្នប្រយែង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ការធ្វើ​ជំនួញ​ឆ្ងាយ​ជិត​មានការ​រីកលូតលាស់​ជា​សន្សឹមៗ​ទៅមុខ ហើយ​ទោះ​ធ្វើ​អ្វី​ក៏​ហុច​ផ្លែផ្កា​មកវិញ​ខ្លះៗ​គួរ​ជាទី​ពេញចិត្ត​។​
​សេចក្តីស្នេហា​ប្រុស​ស្រី​ចូរ​កុំ​គប្បី​មានការ​ប្រកែប្រកាន់​ច្រើន​នាំ​តែ​កើត​ជម្លោះ​វិវាទ​ឥតឈប់ឈរ​ប៉ុណ្ណោះ​៕

 

​ឆ្នាំរកា​

 

​រាសី​ខ្ពស់ត្រដែត​។​នាពេលនេះ​ស្ថានការណ៍​នៃ​ដំណើរ​ជីវិត​របស់លោក​អ្នកមាន​ភាពល្អប្រសើរ​គួរសម​។​ក្នុងនេះ​លោកអ្នក​មាន​លំនឹង​ល្អ ហើយ​ភាព​សុខដុម​ផ្លូវចិត្ត​ក៏​កើត​ច្រើន​ឡើងវិញ​។​ការបំពេញ​ការងារ​នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​តែង​ងាយ​ឆាប់​ចប់ និង​សម្រេច​លទ្ធផល​គួរ​ជាទី​ពេញចិត្ត​។​ក្រៅពីនេះ​ក៏​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​បំពេញការងា​រ​ចាស់​ថ្មី​មួយចំនួនទៀត​។​លោកអ្នក​អាច​បណ្តាក់ទុន​រកស៊ី​មិន​ថា​តូចតាច​ឬ​ធំដុំ​ក្តី​គឺ​តែង​អាច​ហុច​នូវ​ផ្លែផ្កា​សមប្រកប​សឹងតែ​ទាំងអស់​។​
រីឯ​បញ្ហា​គូស្នេហ៍​ប្រុស​ស្រី​កំពុងមាន​ភាពស្រស់​ស្រាយ​និង​ផ្អែមល្ហែម​ប្រពៃ​៕

 

​ឆ្នាំច​

 

​រាសី​ស្រុតចុះ​។​ទាំង​ស្ត្រី​បុរស​នៅថ្ងៃនេះ​មិនត្រូវ​លោភលន់​ឡើយ​ពីព្រោះថា​ងាយ​ត្រូវ​បាត់បង់​និង​ជួប​គ្រោះ​ចាញ់បោក​គេ​ជាង​សព្វមួយដង​។​ការប្រកប​ការងារ​លោក​អ្នកធ្វើ​អ្វី​ក៏ដោយ​ត្រូវមាន​ហេតុផល​ត្រឹមត្រូវ​ពុំ​នោះទេ​រឿង​រាវ​អាក្រក់​ងាយ​កើតឡើង​ចំពោះមុខ​ណាស់​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពុំមាន​ការរីក​លូតលាស់​ទៅមុខ​គួរ​ជាទី​កត់សម្គាល់​ទេ ហើយក៏​មិន​មានការ​ថយក្រោយ​ដែរ​គឺ​ដូច​សព្វមួយដង​។​
សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ជួប​រឿង​ខ្វាយខ្វល់​ព្រោះតែ​ម្នាក់ៗ​ប្រកាន់​ចិត្តខ្លាំង ម្ល៉ោះហើយ​ការកើត​រឿង​រាវ​ប្រទាំង​ប្រទើស​ងាយ​ផ្ទុះឡើង​ណាស់​៕

 

​ឆ្នាំកុរ​

 

​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​ឱ្យ​ប្រយ័ត្ន​បញ្ហា​អារម្មណ៍​កើតជា​រឿង​រាវ​ទាស់ទែង​ជាមួយ​អ្នកដទៃ​ដោយ​ប្រការ​ណាមួយ​។​ការប្រកប​ការងារ​មាន​ទាំង​រឿង​រាវ​ល្អ និង អាក្រក់​នៅ​លាយឡំ​គ្នា​ដែល​ធ្វើឱ្យ​លោកអ្នក​មាន​ទាំង​រឿង​រាវ​សប្បាយចិត្ត និង​រឿង​រាវ​ទុក​ក្ខ​លំបាក​តែង​កើតឡើង​ទន្ទឹមគ្នា​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​ដែរ​លោកអ្នក​ត្រូវ​លៃលក​គិតគូរ​បញ្ជី​ប្រាក់កាស​ឱ្យបាន​ច្បាស់លាស់ ហើយ​ត្រូវ​ទូទាត់​ឱ្យ​រួចរាល់​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​ដោយ​ប្រការ​ណាមួយ​។​
សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​ទី​បី​ចាក់​ដោត​នាំ​កើត​ជម្លោះ​វិវាទ​៕