ដោយៈតារារិទ្ធ(ភ្នំពេញ)ព្រឹកថ្ងៃទី២១ ខែ វិច្ឆិកា ឆ្នាំ ២០២២ នេះសម្តេចអគ្គមហាសេ នាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណានចក្រកម្ពុជាអញ្ជើញថ្លែងសុន្ទ រកថាគន្លឹះក្នុងឱកាសបើកមហាសន្និបាតអន្ តរសភាអាស៊ាន (AIPA) លើកទី៤៣ដែល រៀបចំដោយរដ្ឋសភាកម្ពុជានៅសណ្ឋាគារសុខាភ្នំពេញ ។

ពិធីបើកមហាសន្និបាតអន្តរសភាអាស៊ា ននឹងចាប់ផ្តើមដោយព្រះរាជសុន្ទរកថាស្វា គមន៍របស់ព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងពិធីបើកមហាសន្និបាតនេះក៏មាន ការអញ្ជើញថ្លែងសុន្ទរកថាស្វាគមន៍ដោយសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានិងថ្លែងសុន្ទរកថាគន្លឹះដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ។ បន្ទាប់មកសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានិងជាប្រធានមហាសន្និ បាតអន្តរសភាអាស៊ានលើកទី៤៣ នឹងអញ្ជើញថ្លែងសុន្ទរកថាបើកមហាសន្និ បាត។

ក្នុងពិធីបើកមហាសន្និបាតនេះក៏មានការអញ្ចើញចូលរួមពីឥស្សរជនជាន់ខ្ពស់ព្រឹទ្ ធសភា រដ្ឋសភា គណៈប្រតិភូប្រទេសសមា ជិកអន្តរសភាអាស៊ានព្រមទាំងវត្តមាននៃ គណៈប្រតិភូបណ្តាប្រទេសជាអ្នកសង្កេតការណ៍ភ្ញៀវម្ចាស់ ផ្ទះនិងអង្គការដៃគូជាច្រើនទៀត។

មហាសន្និបាតអន្តរសភាអាស៊ាននឹងប្រព្ រឹត្តទៅរយៈពេល ៦ ថ្ងៃចាប់ពីថ្ងៃទី២០ ដល់ ២៥ ខែវិច្ឆិកាក្រោមមូលបទ «បោះជំហានជាមួយគ្នា ដើម្បីនិរន្តរភាព បរិយាប័ន្ននិងភាពធន់របស់អាស៊ាន»។

សូមបញ្ជាក់ថាមហាសន្និបាតអន្តរសភាអាស៊ានហៅកាត់ថាអាយប៉ា (AIPA) ជាវេទិកាសភានៃបណ្ដាប្រទេសជាសមាជិកអាស៊ានដែលតំណាងឱ្យពលរដ្ឋប្រ មាណជិត៧០០លាននាក់ក្នុងក្របខ័ណ្ឌនីតិប្បញ្ ញត្តិដើម្បីប្រមូលផ្តុំនូវមតិយោបល់ទស្សនៈរបស់តំណាងពលរដ្ឋ ក្រោមចក្ខុវិស័យទូលំទូលាយ និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធក្នុងគោលបំណងដោះស្រាយបញ្ហារួមរបស់ពិភព លោកដែលប៉ះពាល់ដល់តំបន់អាស៊ីអាគ្នេយ៍និងដើម្បីជំរុញឱ្យមានសន្តិសុខ ស្ថិរភាពនិងវិបុលភាព។ អាយប៉ាមានសមា ជិកចំនួន១០ប្រទេសរួមមាន៖ប្រទេសព្រុយ ណេ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សឹង្ហបុរី ថៃ និងវៀត ណាម ៕