ដោយៈសុវណ្ណកុម្ភៈ/ភ្នំពេញ៖ ក្នុងព្រឹត្តិការណ៍ប្រកួតការ៉ាតេ ជើងឯក ពិភពលោក WKF Championship Series A 2022 នៅទី ក្រុងហ្សាការតាប្រទេសឥណ្ឌូនេស៊ីនាថ្ងៃទី២០ខែវិច្ឆិកាម្សិល
មិញនេះកម្ពុជាប្រជែងបានមេដាយសំរឹទ្ធិមួយគ្រឿងហើយ។
សម្រាប់ព្រឹត្តិការណ៍នេះកម្ពុជាបានអត្តពលិកសរុប១៧នាក់ទៅចូលរួមប្រកួតដោយមានអត្តពលិកជុំវិញពិភពលោកចូលរួមដែលការ ប្រកួត ចាប់ផ្ដើមពីថ្ងៃទី១៨ដល់២០ ខែវិច្ឆិកា។ ការប្រកួតនេះ ត្រូវបាន ជាការវាស់ស្ទង់ និងសម្រួចសមត្ថភាព បច្ចេកទេសដ៏សំខាន់ សម្រាប់ក្រុមកីឡាការ៉ាតេកម្ពុជា សម្រាប់ត្រៀមដំណើរឆ្ពោះ ទៅស៊ីហ្គេម ឆ្នាំ២០២៣។
មេដាយសំរឹទ្ធនេះដណ្ដើមបានលើវិញ្ញាសាមេគុន(កាតា)ក្រុមនារី ដោយកីឡាការិនី ថាត ឆេងហ័ង, ពុទ្ធា ស្រីណុច និងកីឡាការិនី អូន ស្រីដា បន្ទាប់ពីប្រកួតកាត់សេចក្ដី (វគ្គដណ្ដើមមេដាយសំរឹទ្ធ) យកឈ្នះក្រុមកីឡាការិនីអ៊ុយក្រែន ដោយពិន្ទុ ២៣,៦ ទល់នឹង ២១,៤៕សរន-PC