ដោយ:សុខុម/ស្ទឹងត្រែង: លោកឧត្តមសេនីយ៍ទោ មៀច សាមុត មេបញ្ជការកងពលការពារព្រំដែនលេខ១២៨និងលោកមេបញ្ជាការរងបានចូលរួមជាថវិកាមួយចំនួនជួយដល់គ្រួសារមន្ត្រីយោធាដែលកំពុងជួបទុក្ខលំបាក។ក្នុងនោះលោកឧត្តមសេនីយ៍ទោ មៀច សាមុត ថវិកាចំនួន ២០ម៉ឺនរៀល ទឹកដោះគោឆៅ ២យួរ ស្ករសមួយ គីឡូ ទឹកសុទ្ធមួយកេស,២ លោកវីរៈសេនីយ៍ឯកលី រឹម ថវិកា១០ម៉ឺន ៣ លោកវីរៈសេនីយ៍ឯក អ៊ុក សំអុន ១០ម៉ឺនរៀល ៤ លោកវីរៈសេនីយ៍ ឯក ចាន់ បូរ៉ា ១០ម៉ឺនរៀល ៥ លោកវីរៈសេនីយ៍ឯក កែម សុផល ១០ម៉ឺនរៀលនិង៦ លោកវីរៈសេនីយ៍ត្រី កា លឿត ១០ម៉ឺនរៀល។

សូមរំលឹកថា គ្រួសារមន្ត្រីយោធាម្នាក់ប្រចាំការនៅកោះ ទន្សាយ ព្រំដែនកម្ពុជា ឡាវ មានប្ដីឈ្មោះ ឡូ រំដែន អាយុ ២៩ ឆ្នាំ ,ប្រពន្ធ ឈ្មោះ ធី គាង អាយុ៣១ឆ្នាំ រស់នៅឃុំកោះស្នែង ស្រុកបុរីអូរស្វាយ សែនជ័យ ខេត្តស្ទឹងត្រែង ។ប៉ុន្មានថ្ងៃមុននេះស្ត្រីជាប្រពន្ធកំពុង ឈឺពោះឥឡូវបានសម្រាលកូននៅមន្ទីរបង្អែកខេត្តស្ទឹងត្រែង។ឯប្តីនាងធ្វើបុណ្យសពឱ្យកូនស្រីអាយុ៣ឆ្នាំដែលមរណភាពដោយជំងឺ ទាំងមានជីវភាពខ្វះខាត។

គ្រួសារនេះមានជីវភាពលំបាកដោយមានកូនចំនួនបីនាក់(ប្រុស២នាក់ស្រីម្នាក់)។កូនប្រុសច្បងក៏កំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យផង ដែរដោយមានជំងឺគ្រុនឈាម៕សរន-PC