ដោយ៖តារារិទ្ធ(ភ្នំពេញ)សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានិងជាប្រធានអាស៊ានបានថ្លែងថា៖ក្នុងស្ថានភាពដែលពិភព លោកកំពុងប្រឈមនឹងបញ្ហាដ៏ស្មុគស្មាញជាច្រើន,អង្គការនីតិបញ្ញត្តិជាពិសេសគឺស្ថាប័នរដ្ឋសភាពិតជាមានតួនាទីសំខាន់និងមិនអាចខ្វះបានក្នុងការចូលរួមចំណែកដោះ ស្រាយបញ្ហាតំបន់និងសកល ។ ក្នុងស្មារតីនេះសម្តេចយល់ថាការប្រារព្ធមហាសន្និបាតអន្តរសភាអាស៊ានលើកទី ៤៣ នាពេលនេះគឺជាឱកាសមួយដ៏កម្រសម្រាប់ប្រតិភូអាយ ប៉ាចូលរួមពិភាក្សាយ៉ាងទូលំទូលាយលើប្រធានបទរបស់យើងសំដៅពង្រឹងកិច្ចសហប្រតិបត្តិការជាធ្លុងមួយនិងរិះរកនូវអនុសាសន៍គោលនយោបាយជាពិសេសគោលជំហររួមមួយដើម្បីជាឧត្តមប្រយោជន៍សម្រាប់ប្រជាជនយើងទាំងអស់គ្នា ។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកឡើងបែបនេះនៅថ្ងៃទី២១ខែវិច្ឆិកាឆ្នាំ២០២២ថ្លែងក្នុងឱកាសបើកមហាសន្និបាតអន្តរសភាអាស៊ាន (AIPA)លើកទី ៤៣ដែលរៀបចំដោយរដ្ឋសភាកម្ពុជានៅសណ្ឋាគារសុខាភ្នំពេញ ៕