ដោយ៖សុវណ្ណកុម្ភៈ/ភ្នំពេញ៖ ការប្រកួតកីឡាជាតិ លើកទី៣ បានចាប់ផ្ដើមតាំងពីថ្ងៃទី១៩ខែវិច្ឆិកាមកម្ល៉េះតែពិធី សម្ពោធ បើកការប្រកួតជាផ្លូវការនឹងធ្វើនៅល្ងាចថ្ងៃទី២១វិច្ឆិកានេះក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ពីសម្ដេចអគ្គមហាសេបតីតេជោហ៊ុន សែន ។សម្រាប់ប្រភេទកីឡាហែលទឹកបានចេញជាលទ្ធផលហើយ។បើតាមការឱ្យដឹងពីលោកហែម គីរីដែលជាអគ្គលេខាធិការសហព័ន្ធ នោះថាមានក្រសួង រាជធានី ខេត្តចំនួនប្រាំបានបញ្ជូនកីឡាករ កីឡាការិនីមកចូលរួមប្រកួត ។

ក្រសួង និង រាជធានីខេត្តដែលចូលរួមមានក្រសួងមហាផ្ទៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តកោះកុង ខេត្តកំពង់ចាម ខេត្តព្រៃវែង និងខេត្តបាត់ដំបង។

ចំពោះលទ្ធផលនៃការប្រកួតថ្ងៃទី២០ខែវិច្ឆិកានោះគឺខេត្តបាត់ដំបងបានមេដាយ៣គ្រឿងគឺមាស២គ្រឿង និងសំរឹទ្ធិ១គ្រឿង ។ខេត្តកណ្ដាលបានមេដាយ៣គ្រឿងដែរគឺមាស២គ្រឿង
និងសំរឹទ្ធិ១គ្រឿង ។ព្រៃវែងបាន២គ្រឿងគឺមាស១គ្រឿងប្រាក់២គ្រឿង ក្រសួងសេដ្ឋកិច្ចនិងហិ
រញ្ញវត្ថុបាន៣គ្រឿងគឺមាស១គ្រឿងនិងសំរឹទ្ធិ២គ្រឿង ។
ខេត្តកំពង់ចាមបាន៣គ្រឿងគឺប្រាក់២គ្រឿងនិងសំរឹទ្ធិ១គ្រឿង។មហាផ្ទៃបាន២គ្រឿងគឺមេដាយប្រាក់ទាំង២គ្រឿង ។រាជធានីភ្នំពេញបានមេដាយសំរឹទ្ធិ១គ្រឿងនិងខេត្តកោះកុងមិនទាន់រកបានមេដាយនៅឡើយ ៕សរន / N