ដោយ៖សុវណ្ណកុម្ភៈ/ភ្នំពេញ ៖ ក្រុមកីឡាករ-កីឡាការិនី ទូកប្រពៃណី ខ្នាតអន្តរជាតិ “ទូកនាគ” កម្ពុជាបានចំណាត់ ថ្នាក់លេខ៥ និងលេខ៦ ក្នុងព្រឹត្តិការណ៍ការ ប្រកួតកីឡាទូក ប្រពៃណីខ្នាត អន្តរជាតិ “ទូកនាគ” ជ្រើសរើសជើងឯក អាស៊ីលើកទី១៤ ឆ្នាំ២០២២ (14th Asian Dragon Boat Championships, Rayong – Pattaya, Thailand) នៅខេត្តរ៉ាក់យ៉ង ប្រទេសថៃ ។

គ្រូបង្វឹករបស់កម្ពុជាលោក គង់សុភាពបានប្រាប់ឱ្យ ដឹងពី ប្រទេសថៃថាសម្រាប់វិញ្ញាសា ១០០០ម៉ែត្រចម្រុះបុរស នារី ១២នាក់ទទួលបានចំណាត់ថ្នាក់លេខ ៥ ក្នុងចំណោម ៧ ប្រទេសចូលរួម។ វិញ្ញាសា ១០០០ម៉ែត្រ បុរស ១២នាក់ទទួល បានចំណាត់ថ្នាក់លេខ ៦ ក្នុងចំណោម ១០ ប្រទេសនិង វិញ្ញាសា១០០០ម៉ែត្របុរស២២នាក់ទទួលបានចំណាត់ថ្នាក់លេខ ៥ ក្នុងចំណោម ១០ប្រទេស។
ការចូលរួមការប្រកួតកីឡា ទូកប្រពៃណីខ្នាតអន្តរជាតិ “ទូកនាគ” នៅខេត្តរ៉ាក់យ៉ង ប្រទេសថៃ ដើម្បីបង្កើនសមត្ថភាព និងត្រៀម លក្ខណៈចូលរួមព្រឹតិ្តការណ៍ ការប្រកួតកីឡា SEA GAMES 2023 លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ ៕សរន / N