ដោយៈ ជា សីហៈ/ភ្នំពេញៈ អាជ្ញាធរជាតិព្រះវិហារបានធ្វើការកាត់ដើមព្រះព្នៅពុកគល់ដុះលើកំពែងខាងកើតប្រាសាទបន្ទាយពីរជាន់ចេញដើម្បីរក្សាប្រាសាទ។

នៅមុនពេលកាត់ កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២ លោក ភិន ភក្ដី អនុប្រធាននាយកដ្ឋានអភិរក្ស និងបុរាណវិទ្យា និងក្រុមការងារនាយកដ្ឋានបរិស្ថាន ព្រៃឈើ និងទឹក នៃអាជ្ញាធរជាតិព្រះវិហារ បានរៀបចំប្រារព្ធពិធីសែនព្រេន និងតម្លើងរន្ទាដើម្បីកាត់ដើមព្រះព្នៅពុកគល់មួយដើមដែលមានសភាពដើម ពុកគល់ ដើមប្រហោង ដើមទ្រេត ងាប់ផ្នែកខាងចុងនៃដើម ដែលមានអង្កត់ផ្ចិត ០,៣៥សម និងកម្ពស់ប្រហែល១៦ម នៅលើកំពែងខាងកើតប្រាសាទបន្ទាយពីរជាន់ដែលមានហានិភ័យខ្ពស់ ដើម្បីបង្ការគ្រោះដល់ប្រាសាទ និងភ្ញៀវទេសចរ៕/PC