ដោយ៖រ៉ាម៉ន/ភ្នំពេញ៖ នៅយប់ថ្ងៃ២០ខែវិច្ឆិកាឆ្នាំ ២០២២នេះរដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចផ្អាកការធ្វើចរាចរណ៍ជាបណ្តោះអាសន្ន លើស្ពានបាឡេ ឆ្លងទន្លេសាប ភ្ជាប់ពីក្រុងរណបជ្រោយចង្វារ មកកាន់ផ្លូវជាតិលេខ៥ ដើម្បីបង្ការគ្រោះថ្នាក់ផ្សេងៗ។

ការសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ បន្ទាប់ពីស្រឡង់ដឹកខ្សាច់មួយគ្រឿង បានបើកបុក និងលិចពិតជាមួយនឹងសសរស្ពាន។

សូមបញ្ជាក់ថា នៅល្ងាចថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២នេះ មានករណីស្រឡង់ដឹកខ្សាច់មួយគ្រឿង បានបើកបុកស្ពានដែកបាឡេបណ្តាលឱ្យលិច និងពិតជាប់ជាមួយសសរស្ពានតែម្តង៕

លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរ សាធារណការ និង ដឹក ជញ្ជូន រាជធានីភ្នំពេញ បានឱ្យដឹងថា ពេល នេះ ស្ពាន បេឡ ត្រូវ បានបិទជាបណ្តោះ អាសន្ន តែ នៅមិនទាន់ដឹងច្បាស់ថា ត្រូវ បិទ រយៈពេល ប៉ុន្មាន ថ្ងៃ នោះទេ ដោយ រងចាំការវាយតំលៃ ពីមន្ត្រីជំនាញពិនិត្យ និង សិក្សា សិន ។
លោក សាំ ពិសិដ្ឋ បាន បញ្ជាក់ទៀត ថា តាម ការ ប៉ាន់ស្មាន លើករណីខាងលើនេះ ហាក់ មិន មានសភាពធ្ង់ធ្ងរទេ គឺអាចដំណើរការឡើងវិញក្នុងពេលឆាប់ៗនេះ៕/PC