​សមិទ្ធផល​នានា​តម្លៃ​ជិត​១៦​លាន​ដុល្លារ​នៅ​ស្រុក​គូលែន​បាន​សម្ភោ​ធ​

1091
ចែករម្លែក

​ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​កាលពី​ព្រឹក​ថ្ងៃទី​៤ ខែកក្កដា ឆ្នាំ​២០១៨​នេះ​លោក មាស សុភា ប្រធាន​ក្រុម ការងារ​ថ្នាក់ជាតិ​ចុះជួយ​ខេត្តព្រះវិហារ​និង​មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​លោក សួស យ៉ា​រ៉ា អ្នកតំណាងរាស្ត្រ​មណ្ឌល​ព្រះវិហារ​បាន​សម្ភោ​ធ​ដាក់ឱ្យ​ប្រើប្រាស់​នូវ​សមិទ្ធផល​នានា​របស់​រាជរដ្ឋាភិបាល​មានតម្លៃ​ជិត​១៦​លាន​ដុល្លារ​នៅ​ស្រុក​គូលែន​ខេត្តព្រះវិហារ​។​ក្នុងនោះ​លោក​អ៊ុន​ចាន់​ដា​អភិបាលខេត្ត​ព្រះវិហារ​ព្រមទាំង​ថ្នាក់ដឹកនាំ​និង​មន្ត្រីរាជការ​ជាច្រើនរូប​ទៀតផង​ដែរ​។​

​សមិទ្ធផល​ដែល​ត្រូវ​សម្ភោ​ធ​ដាក់​ឲ្យ​ប្រើប្រាស់ នៅពេលនេះ​រួមមាន​៖ ផ្លូវថ្នល់ សាលារៀន អណ្តូងទឹក ស្រះ​ទឹកជា​ច្រើន​ទៀត​ដែល​បាន​សាងសង់​នៅតាម​ភូមិ​ឃុំ​នានា​ក្នុងស្រុក​គូលែន​។​

សមិទ្ធផល​ទាំងនេះ​បាន​ចំណាយ​ថវិកា​សរុប​អស់​១៥.៧០៨.៥៤០​ដុល្លារ​។​សមិទ្ធផល​នេះ​បានកើត​ចេញពី​អង្គការ​ដៃគូ​អភិវឌ្ឍន៍​ជាតិ​និង​អន្តរជាតិ​ក៏ដូចជា សប្បុរស​នានា ក្រោម​ការដឹកនាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន និង​ជា​នាយករដ្ឋមន្ត្រី នៃ​កម្ពុជា​។​

​លោក មាស សុភា បាន​ថ្លែងថា​”​សមិទ្ធផល​ទាំងអស់ ដែល​យើង​ធ្វើការ​សម្ភោ​ធ​នៅពេលនេះ គឺ​កើតឡើង​ដោយ​មិនមាន​អ្នកណា​ចេះ​ជប់​នោះទេ គឺ​កើតឡើង​ដោយ​ការខិតខំ​ប្រឹងប្រែង របស់​រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​យុទ្ធសាស្ត្រ​ចតុកោណ​”​។

ស្រប​ពេលដែល​បងប្អូន​បានទទួល​នូវ​សមិទ្ធផល​ថ្មីៗ នៅថ្ងៃនេះ​របស់​រាជរដ្ឋាភិបាល បងប្អូន​ត្រូវ​បន្ត​គាំទ្រ​រាជរដ្ឋាភិបាល​កម្ពុ​ជាត​ទៅទៀត ដើម្បី​យើង​បាន​សមិទ្ធិផល​ថ្មីៗ នៅ​ឱកាស​ក្រោយៗ​ទៀត​។

​សម្រាប់​អាណ​តិ្ត​ទី​៦​នេះ ដែល​ការបោះឆ្នោត​ជ្រើសរើស តំណាងរាស្ត្រ​ជិត​ចូលមក​ដល់​នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ខាងមុខនេះ សូម​បងប្អូន​ប្រជាពលរដ្ឋ អញ្ជើញ ទៅ​បោះឆ្នោត​ឲ្យ​បាន​គ្រប់ៗ​គ្នា ។​បោះឆ្នោត​គាំទ្រ​សម្តេច​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​តទៅទៀត ដើម្បី​បងប្អូន​បានទទួល​សមិទ្ធផល​ថ្មីៗ​ជា​បន្តទៀត​៕S/

​សមិទ្ធផល​នានា​តម្លៃ​ជិត​១៦​លាន​ដុល្លារ​នៅ​ស្រុក​គូលែន​បាន​សម្ភោ​ធ​

ទីតាំងផ្សាយពាណិជ្ជកម្ម