​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស្ត្រេត​ថែមស៍​) ៖​ដោយ​ដកស្រង់​សម្តី​មន្ត្រី​ពី​ប្រតិបត្តិ​ករ​ថាមពលនុយក្លេអ៊ែរ​រុស្ស៊ី​រ៉ូ​ហ្សេ​ន​នឺ​ហ្គោ​អេ​តូម​( Rosenergoatom) ទីភ្នាក់ងារ​សារព័ត៌មាន TASS​បាន​រាយការណ៍​​កាលពី​ថ្ងៃអាទិត្យ​ទី​២០​វិច្ឆិកា​ថា រោងចក្រ​ថាមពលនុយក្លេអ៊ែ​រហ្សា​ប៉ូរី​ហ្ស៍​ហ្សា (Zaporizhzhia) របស់​អ៊ុយ​ក្រែន​ដែល​គ្រប់គ្រង​ដោយ​រុស្ស៊ី​បាន​ស្ថិតនៅក្រោម​ការបាញ់​ផ្លោង​របស់​អ៊ុយ​ក្រែន​ប៉ុន្តែ​មិន​​មានការ​លេច​ធ្លាយ​សារធាតុ​វិទ្យុសកម្ម​ទេ​។​

TASS បាន​ដកស្រង់​សម្តី​ទីប្រឹក្សា​ក្រុមហ៊ុន Rosenergoatom លោក រី​ណាត កា​ឆា (Renat Karchaa)​ថា គ្រាប់ផ្លោង​ចំនួន ១៥ គ្រាប់​ត្រូវបាន​បាញ់​លើ​ទីតាំង​របស់​រោងចក្រ​។ គ្រាប់ផ្លោង​ត្រូវបាន​​បាញ់​នៅក្បែរ​កន្លែង​ស្តុក​កាកសំណល់​នុយក្លេអ៊ែរ​ស្ងួត​និង​អគារ​ដែល​ទុក​ឥន្ធនៈ​នុយក្លេអ៊ែរ​ថ្មីៗ​។​

​លោក​បាន​បន្ថែមថា ការបំភាយ​វិទ្យុ​សកម្ម​មិន​ត្រូវបាន​រក​ឃើញ​ទេ​។​

​រុស្ស៊ី​និង​អ៊ុយ​ក្រែន​បាន​ស្តីបន្ទោស​គ្នា​ទៅវិញទៅមក​ចំពោះ​ការបាញ់​ផ្លោង​ដាក់​ទីតាំង​រោងចក្រ ដែល​បាន​បំផ្លាញ​អគារ និង​គំរាម​បង្ក​គ្រោះថ្នាក់​នុយក្លេអ៊ែរ​។​

​រោងចក្រ ដែល​ផ្តល់​អគ្គិសនី​ប្រហែល​មួយ​ភាគ​ប្រាំ​ដល់​អ៊ុយ​ក្រែន​មុន​ពេល​ការឈ្លានពាន​របស់​រុស្ស៊ី​នៅ​ថ្ងៃទី ២៤ ខែ​កុម្ភៈ​ត្រូវបាន​បង្ខំ​ឱ្យ​ដំណើរកា​រលើ​ម៉ាស៊ីនភ្លើង​បម្រុង​ជាច្រើន​ដង​ចាប់តាំងពី​វា​ត្រូវ​បាន​​កាន់កាប់​ដោយ​កងកម្លាំង​រុស្ស៊ី​ភ្លាមៗ​បន្ទាប់​ពី​សង្គ្រាម​បាន​ចាប់ផ្តើម​៕

​រុស្ស៊ី​អះអាងថា គ្រាប់ផ្លោង​ចំនួន ១៥ គ្រាប់​ត្រូវបាន​បាញ់​លើ​ទីតាំង​របស់​រោងចក្រ​