​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ មេដឹកនាំ​ហុងកុង​លោក ច​ន លី​(John Lee)​បាន​ធ្វើតេស្តិ៍​ឃើញ​វិជ្ជ​មានកូ​វីដ​១៩​បន្ទាប់ពី​លោក​ចូលរួម​ប្រជុំ​ជាមួយ​ក្រុម​មេដឹកនាំ​តំបន់​ផ្សេងៗ​នៅ​វេទិកា​កិច្ច​សហ​ប្រតិ​​បត្តិការ​សេដ្ឋកិច្ច​អាស៊ី​ប៉ាស៊ីហ្វិក​(Apec)​នៅ​ក្រុង​បាងកក ប្រទេស​ថៃ​កាលពី​សប្តាហ៍​កន្លងទៅ នេះ​បើ​តាម​ការប្រកាស​របស់​រដ្ឋាភិបាល​លោក​កាលពី​ថ្ងៃ​ចន្ទ​ទី​២១​វិច្ឆិកា​។​

​សេចក្តីថ្លែងការណ៍​មួយ​របស់​រដ្ឋាភិបាល​បាន​និយាយថា លោក​លី បាន​ធ្វើតេស្តិ៍​អវិជ្ជមាន​នៅពេញ​ពេល​ស្នាក់​នៅ​បួន​ថ្ងៃ​របស់លោក​នៅក្នុង​ទីក្រុង​បាងកក​តែ​ការ​ធ្វើតេស្តិ៍​ពេលទៅដល់​អាកាសយានដ្ឋាន​​ហុងកុង​កាលពី​យប់​ថ្ងៃ​សៅរ៍​បង្ហាញថា​លោក​មាន​មេរោគ​ជំងឺឆ្លង​នេះ​។​

​លោក​លី​ឥឡូវ​កំពុង​ដាក់ខ្លួន​នៅ​ដាច់​ពី​គេ នឹង​ធ្វើការ​ចេញពីផ្ទះ ។​

មន្ត្រី​ដទៃ​ទៀត​ក្នុង​ការិយាល័យ​របស់​លោក​ដែល​បាន​រួម​ដំណើរ​ទៅកាន់​ប្រទេស​ថៃ សុទ្ធតែ​តេស្តិ៍​អវិជ្ជ​មាន​កូ​វីដ​១៩​ទាំងអស់​។​

​ការដែល​លោក​ទៅ​ចូលរួម​ជំនួប​កំពូល​Apec​គឺ​មាន​បំណង​ជំរុញ​កេរ្តិ៍ឈ្មោះ​ហុងកុង​ជា​ទីក្រុង​បើក​ឡើង​វិញ​ចំពោះ​ពិភពលោក​បន្ទាប់ពី​ការ​រឹតបន្តឹង​ប្រឆាំង​កូវី​ដ​១៩​ នៅពេលភាគច្រើន​ក្នុងអំឡុងពេល​ផ្ទុះ​ជំ​​ងឺ​នេះ​ខ្លាំង​។​

​ក្នុងពេល​នៅ​ថៃ លោក​បាន​ជួប​ប្រធានាធិបតី​ឥណ្ឌូ​ន​ស៊ី ចូកូ វី​ដូ​ដូ នាយករដ្ឋមន្ត្រី​សិង្ហ​បុរី អង្គុយ​ជាប់​ប្រធានាធិបតី​ចិន ស៊ី ជីន​ភីង ដោយ​គ្មាន​ពាក់​ម៉ាស់ និង​បាន​ចាប់ដៃ​ស្វាគមន៍​រដ្ឋមន្ត្រី​ការ​បរ​​ទេស​ចិន វ៉ាង យី ដែល​ក៏​មិន​បាន​ពាក់​ម៉ាស់ការពារដែរ​។​

​នៅ​ថ្ងៃ​ដំបូង​នៃ​ដំណើរ​របស់​លោក​នៅ​ថៃ លោក​បាន​ស្វាគមន៍​លោក​ស៊ី​នៅ​អាកាសយានដ្ឋាន​ក្រុង​បាងកក​និង​ត្រូវ​គេ​ឃើញ​ឈរ​នៅជាប់​ប្រធានាធិបតី​ចិន​ពេល​ពួក​លោក​ចូលក្នុង​សាល​ទទួលទាន​ភោជនី​​យ​អាហារ​មួយ​នៅ​ល្ងាច​នោះ​។​នៅ​ថ្ងៃ​សៅរ៍ លោក​លី​បាន​និយាយថា​លោក​បាន​និយាយ​ជា​លោក​ស៊ី​និង​រាយការណ៍​ជូន​លោក​អំពី​សភាពការណ៍​នៅ​ហុងកុង​៕

​លោក​លី​បាន​ឈរ​និង​អង្គុយ​ជាប់​ប្រធានាធិបតី​ចិន ស៊ី ជីន​ភីង ព្រមទាំង​បាន​ចាប់ដៃ​ស្វាគមន៍​រដ្ឋមន្ត្រី​ការបរទេស​ចិន វ៉ាង យី ដែល​លោកក៏​មិន​បាន​ពាក់​ម៉ាស់ការពារ​ក្នុងអំឡុងពេល​នៅ​ថៃ​កាលពី​សប្តាហ៍​​មុន​