​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ខ្សែបម្រើ​ស្លាប​អូស្ត្រាលី ម៉ា​ទីន ប៊ូ​យ (Martin Boyle) ត្រូវបាន​ដកចេញ​ពី​ការប្រកួត​វើល​ខា​ប់​ដោយសារតែ​របួស​ជង្គង់​។​

​ក្រុម​អូស្ត្រាលី​បានប្រកាសថា កីឡាករ ម៉ាកូ ទី​លី​អូ (Marco Tilio) នឹង​ចូល​ជំនួស​កន្លែង​របស់​គេ​ក្នុង​បញ្ជី​ឈ្មោះ​កីឡាករ ២៦ នាក់​របស់​ក្រុម​កង់​ហ្គូ​រូ​។​

​ប៊ូ​យ ដែល​លេង​ឱ្យ​ក្រុម Hibernian នៃ​លី​ក​ស្កុត​ឡែន បាន​រង​របួស​កាលពី​បី​សប្តាហ៍​មុន ហើយ​មិន​អាច​ហ្វឹកហាត់​ជាមួយ​អូស្ត្រាលី​មុន​ការប្រកួត​នៅ​ប្រទេស​កាតា​ទេ​។​

​កីឡាក​រវ័យ ២៩ ឆ្នាំ​រូប​នេះ​បាន​បង្ហោះ​សេចក្តីថ្លែងការណ៍​មួយ​ទៅ​កាន់ Instagram របស់គេ​កាលពី​ថ្ងៃអាទិត្យ​ទី​២០​វិច្ឆិកា ដោយ​ប្រកាស​ថា រូប​គេ​នឹង​ធ្វើ​ជា “​អ្នកចាត់ការ​លើកទឹកចិត្ត​” សម្រាប់​ក្រុម​​កង់​ហ្គូ​រូ​។​

​ប៊ូ​យ​បានសរសេរថា “​ខ្ញុំ​ពិតជា​មិន​ប្រាកដ​ទេ​ថា ខ្ញុំ​អាច​យក​ពាក្យ​អ្វី​មក​ថ្លែង​ចេញ​ពី​របៀប​ដែល​ខ្ញុំ​ដកខ្លួន​ចេញ​ទាំង​អស់​សង្ឃឹម​ពី​ក្រុម​វើល​ខាប់​។ ខំប្រឹង​អស់​ពី​សមត្ថភាព​ហើយ​ដើម្បី​ឆាប់​ជា​សះស្បើយ តែ​ជា​អកុសល​វា​មិនមែន​នៅពេល​នេះ​ទេ​! ពិតជា​មាន​មោទនភាព​ណាស់​ដែល​ត្រូវបាន​ជ្រើសរើស និង​បាន​ចូលរួម​ចំណែក​របស់​ខ្ញុំ​ក្នុង​វគ្គ​ជម្រុះ​សម្រាប់វើ​លខាប់​។ ខ្ញុំ​សូម​ថ្លែងអំណរគុណ​ដែល​ត្រូវបាន​រក្សា​ទុក​ក្នុង​ជំរំ និង​សូម​បង្ហាញ​ការគាំទ្រ​យ៉ាង​ពេញទំហឹង​ដល់​មិត្ត​រួម​ក្រុម​ទាំង​ក្នុង​និង​ក្រៅ​ទីលាន និង​ទទួលយក​បទពិសោធន៍​ការប្រកួត​វើល​ខាប់​ទាំងមូល​!”​។​

​ទី​លី​អូ វ័យ ២១ ឆ្នាំ​លេង​ឱ្យ​ក្រុម Melbourne ក្នុង​ប្រទេស​អូស្ត្រាលី​។ រូបគេ​បាន​ហ្វឹកហាត់​ជាមួយ​ក្រុម​អូស្ត្រាលី​នៅ​ទីក្រុង​ដូ​ហា​ហើយ​៕

​ក្រុម​ជម្រើសជាតិ​អូស្ត្រាលី​