​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (The Value) ៖ កាលពី​ថ្ងៃទី ១៤ ខែវិច្ឆិកា ការដេញថ្លៃ​របស់​ក្រុមហ៊ុន Sotheby’s នៅ​ទីក្រុង​ញូវយ៉ក ត្រូវបាន​បង្ហាញ​ជាមួយនឹង​ការលក់​វត្ថុ​សិល្បៈ​សម័យ​ទំនើប​ជាច្រើន ដែល​នាំមក​នូវ​ប្រាក់​ចំណូល​សរុប​ចំនួន ២៥៣,៣ លាន​ដុល្លារ​។​

​ការដេញថ្លៃ​វត្ថុ​ចំនួន ៤៤ គឺជា​រឿង​ដ៏​ក្តៅគគុក ដោយ​វត្ថុ​ជាច្រើន​លក់បាន​តិចជាង​ការប៉ាន់ស្មាន​មុន​ការលក់​។ ស្នាដៃ​សិល្បៈ​ចំនួន​ប្រាំបី​ខកខាន​រក​ឃើញ​ម្ចាស់​ថ្មី ដោយ​នាំ​ឱ្យ​ការលក់​ចេញ​មាន​អត្រា​ត្រឹម ៨១ ភាគរយ​។​

​ការលក់​បំបែក​ឯតទគ្គ​កម្ម​គឺ​បាន​ទៅ​លើ​ផ្ទាំងគំនូរ​ក្រឡាចត្រង្គ​ដ៏​ល្បីល្បាញ​របស់​លោក ពី​ត ម៉ង់​ឌ្រា​ន (Piet Mondrian)​ឈ្មោះ Composition No. II ដែល​ប្រមូលបាន​ទឹកប្រាក់​ឯតទគ្គ​កម្ម ៥១ លាន​ដុល្លារ​។​វា​បាន​ទៅកាន់​អ្នកប្រមូល​ទិញ​មក​ពី​អាស៊ី​។​

​ឯតទគ្គ​កម្ម​ក៏​ត្រូវបាន​កំណត់​ផងដែរ​សម្រាប់​លោកស្រី អេ​លេន ដេ គូ​នី​ង (Elaine de Kooning) ដែល​បានធ្វើការ​ដាក់លក់​ដេញថ្លៃ​ស្នាដៃ​ដំបូង​របស់​លោកស្រី​ផង​ដែរ​ជាមួយ​នឹង​ផ្ទាំងគំនូរ​ឈ្មោះ Charge ។ ដោយ​ទាក់ទាញ​អ្នកដេញថ្លៃ​ជាច្រើនរូប ផ្ទាំងគំនូរ​ធ្វើ​ពី​ក្រណាត់​ខ្នាត​ធំ​នេះ​បាន​លក់​បាន​លើស​ពី​ការប៉ាន់ស្មាន​ខ្ពស់​បំផុត​របស់​ខ្លួន​ចំនួន ៦០០.០០០ ដុល្លារ​ផង​ដែរ​ដោយ​លក់​ក្នុងតម្លៃ​ដ៏​​គួរឱ្យ​ចាប់អារម្មណ៍​ចំនួន ១,១ លាន​ដុល្លារ​៕

​ផ្ទាំងគំនូរ​របស់លោក ពី​ត ម៉ង់​ឌ្រា​ន ឈ្មោះ Composition No. II លក់បាន ៥១ លាន​ដុល្លារ​

​មើល​យល់​អត់ មួយ​នេះ​លក់បាន​១,១​លាន​ដុល្លារ​