​ជិះ​ម៉ូតូ​បត់​ឆ្លង​ផ្លូវត្រូវ​រថយន្តបុក​បណ្តាលឱ្យ​របួសធ្ងន់​នៅ​ស្រុក​ជីក្រែង​

980
ចែករម្លែក

​ដោយៈ​គូលែន​សៀមរាបៈ​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​ដោយសារ​បុរស​ម្នាក់​បាន​ជិះ​ម៉ូតូ​បត់​ឆ្លងផ្លូវ​ត្រូវ​រថយន្ត​ម៉ាក​ហាយ​ឡែ​ន​ឌ័​រ​មួយគ្រឿង​បាន​បុក​បណ្តាលឱ្យ​រងរបួស​ធ្ងន់​។​ហេតុការណ៍​នេះ បាន​កើតឡើង​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ ក្នុងភូមិ​កំពង់ក្តី​១ ឃុំ​កំពង់ក្តី ស្រុក​ជីក្រែង ខេត្តសៀមរាប​កាលពីរ​សៀ​ល​ថ្ងៃទី​៤ ខែកក្កដា ឆ្នាំ​២០១៨​។​

​មន្ត្រីនគរបាល​ស្រុក​ជីក្រែង បាន​បញ្ជាក់ថា នៅ​មុនពេល​កើតហេតុ គេ​បានឃើញ​រថយន្ត​ម៉ាក​ហាយ​ឡែ​ន​ឌ័​រ ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ​២Q ២៨២៤ បើកបរ​ដោយ​ឈ្មោះ​ឡុង វណ្ណា ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ រស់នៅ​ភូមិ​ប៉ា​លេ​ឡៃ ឃុំ​ប៉ោយប៉ែត ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ ។

​រថយន្ត​បាន​បើកបរ​ពី​ទិស​លិចទៅ​ទិស​កើត ។​ចំណែក​ម៉ូតូ​ម៉ាក​ស្មាស់ គ្មាន​ស្លាក​លេខ ពណ៌​សរ ខ្មៅ បើកបរ​ដោយ​ឈ្មោះ​គាំ ម៉ោង ភេទ​ប្រុស អាយុ​២៧​ឆ្នាំ រស់នៅ​ភូមិ​តា​ព្រំ ឃុំ​ស​ង្វើ​យ ស្រុក​ជីក្រែង ខេត្តសៀមរាប ដោយ​បើកបរ​ពី​ទិស​លិច​បត់​ឆ្លងទៅ​ទិស​ជើង​។​

សមត្ថកិច្ច​បាន​បន្តថា​លុះ​មកដល់​ចំណុចកើតហេតុ​ស្រាប់តែ​អ្នកបើកបរ​ម៉ូតូ​បាន​បត់​ឆ្លងផ្លូវ​ដោយ​មិនបាន​ប្រុងប្រយ័ត្ន​ស្រាប់តែ​រថយន្ត​មកដល់​ក៏​បុក​តែម្តង​បណ្តាលឱ្យ​អ្នកបើក​ម៉ូតូ​ធ្លាក់​ទៅ​ម្ខាង​ផ្លូវ​រងរបួស​ធ្ងន់​ត្រូវបាន​សមត្ថកិច្ច​បញ្ជូន​ទៅ​មន្ទីរពេទ្យ​កំពង់ក្តី ដើម្បី​សង្គ្រោះ​ព្យាបាល​។​

​ក្រោយពី​កើតហេតុ​សមត្ថកិច្ច​បាន​យក​រថយន្ត​និង​ម៉ូតូ​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ជីក្រែង​ដើម្បី​ធ្វើការ​ដោះស្រាយ​តាមផ្លូវ​ច្បាប់​៕S/

ទីតាំងផ្សាយពាណិជ្ជកម្ម